រមណីដ្ឋានប្រាសាទព្រះធាតុ ស្ថិតនៅលើតំបន់ខ្ពង់រាប ដែលមានចំងាយបីគីឡូម៉ែតជាយក្រុង
ស្ទឹងត្រែង។ ប្រាសាទព្រះធាតុគឺជារមណីដ្ឋានវប្បធម៌មួយ ក្នុងបណ្តារមណីដ្ឋានដ៏ពេញនិយម
ជាច្រើនទៀត និង ជាទីគោរពសក្ការៈសម្រាប់ប្រជាជន រស់នៅតំបន់នោះ និងភ្ញៀវទេសចរផង
ដែរ។ រមណីដ្ឋាននេះ គឺជាផ្នែកដ៏សំខាន់មួយនៃប្រវត្តិសាស្ត្រ របស់ខេត្តដែលប្រាសាទនេះត្រូវ
បានគេកសាងឡើងនៅក្នុងសតវត្សទី៦ គស នៅក្នុងរាជព្រះបាទជ័យវរ័ន្មទី១ដើម្បីគោរពដល់
ព្រហ្មញ្ញ សាសនា។
តួប្រសាទ ដែលបានរលំបាក់បែក នៅសល់តែគ្រឹះ និងស្នាមកាំជណ្តើរ ដែលមានន័យថា នេះ
គឺមានតែតួប្រាសាទតែមួយប៉ុណ្ណោះ។ ចំណែកនៅចំណ្តាលនៃតួប្រាសាទបានបន្សល់ទុកយោ
នីពាក់ កណ្តាល និងលិង្គព្រះឥសូរពាក់កណ្តាល ដែលយោនី និង លិង្គព្រះឥសូរនេះជានិមិ្មត
រូបតំណាងឲ្យព្រះអាទិទេពដែលប្រជាជនរស់នាំតំបន់នេះ និងភ្ញៀវទេសចរមកសុំសេចក្តីសុខ
សប្បាយ និងសំណាងល្អ។
នៅពេលថ្មីៗ នេះ មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្ត ស្ទឹងត្រែង បានកសាងដំបូលមួយធ្វើពី
ឈើប្រក ទៅលើតួប្រាសាទទាំងមូល ដើម្បីការពារថ្មប្រាសាទ និង វត្ថុបុរាណផ្សេងៗ ពីការ
បំផ្លាញរបស់អាកាស ធាតុ ដូចជាលិង្គ យោនី និងវត្ថុជាទីគោរពសក្ការៈដទៃទៀត។
នៅពីមុខសំណង់ដែលសង់ពីឈើ តាមបណ្តោជណ្តើរ និង ផ្លូវថ្នល់។ មានធ្នឹមបាក់បែកបីបួន
ដែល បានបន្សល់នៅ ហើយបើទោះបីជាវាបាក់បែកយ៉ាងណាក៏ដោយ ក៏វានៅតែបានបង្ហាញ
ក្បាច់រចនា ដ៏ស្រស់ស្អាតគួរឲ្យស្ងើចសរសើរដដែល ដែលនេះឆ្លុះបញ្ចាំងឲ្យឃើញនូវស្ថាបត្យ
កម្មបុរាណដ៏អស្ចារ្យរបស់ខ្មែរផងដែរ។ធ្នឹមទាំងអស់នេះត្រូវបានដូនតាខែ្មរ ឆ្លាក់ជារូបនាគ រូប
សេះ និងរូបផ្កា ដូច ដូចជារូបអាទិទេពក្នុងព្រហ្មញ្ញសាសនា គឺព្រះវិស្ណុ។
រមណីដ្ឋានប្រាសាទព្រះធាតុ ត្រូវបានកសាងឡើងពីឥដ្ឋ និងថ្មបាយក្រៀម។ ទំហំពិតប្រាកដ
នៃប្រាសាទ គឺប្រហាក់ប្រហែលនឹងទំហំនៃប្រាសាទព្រះគោនៅក្នុងស្រុកថាឡាបូរិវ៉ាត់ផងដែរ៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ដោយ៖ វណ្ណៈ
ប្រភព៖