ទឹកជ្រោះ ច្រកល្អៀង ជាតំបន់ទេសចរណ៍មួយ ដែលសម្បូរណ៍ដោយទេសភាព ធម្មជាតិ
មានទឹកជ្រោះ និង ព្រៃឈើ ពណ៌ខៀវស្រងាត់ ដែលមានទីតាំងស្ថិតនៅ ឃុំឈើទុំ
ស្រុកក្រគ មានចម្ងាយ ៧៣គីឡូម៉ែត្រ ពីភាគអាគ្នេយ៍ក្រុងពោធិសាត់។
ទឹកជ្រោះ ច្រកល្អៀង ជាតំបន់ទេសចរណ៍ធម្មជាតិ ដែលមានសម្រស់ ដ៏ស្រស់បំព្រង
និង ទាក់ទាញបំផុត សំរាប់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ មកកំសាន្ត នៅថ្ងៃឈប់
សំរាក។
ភ្ញៀវទេសចរណ៍ ចូលចិត្តទៅកំសាន្តនៅ ទឹកជ្រោះ ច្រកល្អៀង រីករាយជាមួយនឹងការ
ហែលទឹក ស្រូបយក ខ្យល់អាកាសបរិសុទ្ធ ញុំាអាហារជុំក្រុមគ្រួសារ និង ដើរកំសាន្ត
មើលទេសភាព នៅជុំវិញ តំបន់ទឹកជ្រោះ៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ដោយ៖ វណ្ណៈ