Madeira គឺជាឈ្មោះកោះធម្មជាតិមួយ ដ៏ស្រស់ត្រកាល ពោរពេញទៅដោយ បរិយាកាសដ៏ស្រស់
ស្អាត ដែលមានចំងាយ ៥៤០ម៉ាយ ពីទិសនិរតី នៃទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់។
កោះ Madeira ជាកន្លែងកំសាន្តឋានសួគ៌មួយ ដ៏រ៉ូម៉ែន សម្បូរដោយទេសភាព ដ៏ស្រស់បំព្រង មាន
ដូចជា ទឹកសមុទ្រខៀវស្រងាត់ថ្លាដូចកញ្ចក់ ផ្ទាំងថ្មធំៗ នៅក្នុងទឹក សណ្ឋាគារ ភោជនីយដ្ឋាន ទូក
តូចធំគ្រប់ប្រភេទ ដែលអាចឱ្យភ្ញៀវទេសចរ ជិះកំសាន្ត និង សំរាកគយគន់ទិដ្ឋភាព ដ៏ទាក់ទាញនៅ
ជុំវិញកោះនេះ បានប្រកបដោយសុវត្ថិភាព។
កោះ Madeira ជាកោះធម្មតាដ៏ស្រស់ស្អាតមួយនៅលើពិភពលោក ដែលបាននាំយកភ្ញៀវទេសចរ
ជាច្រើនមកកំសាន្ត នៅទីនេះ យ៉ាងច្រើនកោះករ ជារៀងរាល់ថ្ងៃ៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ worldatlas