នៅចំកណ្តាល រវាងខេត្តកណ្តាល កំពត និង កំពង់ស្ពឺ ជាមួយនឹងភាគខាងត្បូងឆៀងខាងកើត នៃប្រទេសវៀតណាមផងនោះ ប្រាសាទនេះជាញឹកញាប់ត្រូវបានភ្ញៀវទេសចរបរទេសមើលរំលង។ ប៉ុន្តែខេត្តតាកែវ មានប្រាសាទបុរាណ សំណង់ចាស់ៗ ទេសភាពស្អាតៗ និងកន្លែងញ៉ាំអាហារជុំគ្រួសារជាច្រើន។ វាជាកន្លែងពេញនិយមសម្រាប់ជនជាតិខ្មែរមកលេងកម្សាន្តនាថ្ងៃចុង សប្តាហ៍ ជាពិសេសអ្នករស់នៅទីក្រុងភ្នំពេញតែម្តង។
ផ្ទៃដីប្រមាណ៣៥៦៣គម២ ប្រហែល៥១ភាគរយនៃខេត្តតាកែវ (១៨២០០០ហិកតា) ត្រូវបានប្រើប្រាស់សម្រាប់ដំណាំស្រូវ ក្នុងរដូវវស្សា និង២០ភាគរយ នៅក្នុងខែប្រាំង។ ស្រុកទាំង១០ ត្រូវបានបែងចែកជា១០០ឃុំ និងបែងចែកជា១១៦ភូមិ។ ខេត្តនេះមានចំនួនប្រជាជនសរុបមាន ៨១៥,៣៧៥ នាក់រស់នៅលើដី ដែល៨៥ភាគរយ ជាកសិករ និង១០ភាគរយជាអ្នកនេសាទ៕
សូមទស្សនា រូបភាព ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia