ខេត្តនេះមានទីតាំងនៅចំណុចកណ្ដាលប្រទេសកម្ពុជា ហើយកំពង់ធំ ជាខេត្តមួយក្នុងចំណោមខេត្តប្រាំដែលព័ទ្ធជុំវិញទន្លេសាបនិង សម្បូរទៅដោយទីតាំងប្រវត្តិសាស្រ្តដូចជាប្រាសាទដែលបន្សល់ទុកមុន សម័យអង្គរ។
ប្រាសាទសំបូរព្រៃគុហ៍ដ៏ល្បីល្បាញ ជារាជធានីសម័យបុរាណមួយដែលមានប្រាសាទថ្មដុតប្រមាណជាពីររយនៅក្នុង ខេត្តនេះ។ ទីក្រុងនេះបានកសាងឡើងអំឡុងរជ្ជកាលព្រះបាទឦសានវរ្ម័ន នៅពេលដែលទ្រង់ផ្សះផ្សារបានដោយជោគជ័យរវាងចេនឡាគោក និងបូរណភាពទឹកដីខ្មែរដីទឹកនៃចេនឡាទឹក។ សំបូរព្រៃគុហ៍ជារាជធានីខ្មែរជាច្រើនសតវត្សរ៍។
ជាការចាប់អារម្មណ៍បំផុតសម្រាប់ការទៅ ទស្សនាប្រាសាទសំបូរព្រៃគុហ៍ដំបូងមុនពេលបង្ហួសទៅតំបន់អង្គរ ដែលការរចនានិងរចនាប័ទ្មរបស់វាជាមូលដ្ឋាននិងគំនិតដំបូងដល់ អរិយធម៌សម័យអង្គរ៕
សូមទស្សនា រូបភាព ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia