CamNews

ទេសចរណ៍ 

រមណីយដ្ឋានប្រវត្តិសាស្រ្ត ដ៏ល្បីល្បាញ នាសម័យ បុរាណខ្មែរ ប្រាសាទព្រះគោ

រមណី​ដ្ឋាន​ប្រាសាទ​ព្រះគោ ​ស្ថិត​នៅ​ក្នុងឃុំថាឡាបូរិវ៉ាត់ដែលភ្ញៀវទេសចរអាចធ្វើដំណើរ
ដល់ទីនោះ​តាម​ទូក ​ ដោយ​ឆ្លងកាត់​ទន្លេ សេកុង ​​និង​​  ទន្លេមេគង្គ​​ដែលជា​​​ចំនុច​​ប្រសព្វ​​គ្នា
​​មាន​​ទឹក​​ហូរ​​ ខ្មួលខ្មាញ់។ ប្រាសាទ​​ព្រះគោ​​​​ គឺជា​​រមណីដ្ឋាន​​ប្រវត្តិសាស្រ្ត​​មួយ​​  ដ៏មាន​សារៈ
សំខាន់​​នៃ  ​​ ខេត្តស្ទឹងត្រែង​​ដែល​​ត្រូវបាន ​​ កសាង​ឡើង​​នៅ​ក្នុង​សតវត្សទី៦-៧ ​​ក្នុងរាជព្រះ
បាទជ័យវរ័ន្មទី១  ​​សម្រាប់​ឧទ្ទិស ​ចំពោះអាទិទេព​​ក្នុង​សាសនា​​ព្រាហ្មណ៍ប្រាសាទ​ព្រះគោ​​
ត្រូវ​បានកសាងឡើង​  ក្នុង​រចនាបថឥដ្ឋក្រហម​និង​ថ្មបាយក្រៀម។ ​​​​​​នៅពេលច្ចុប្បន្ននេះ គឺ
នៅសល់តែតួព្រះវិហារ ដែលមាន បណ្តោយ ៩ម៨ម និង កំពស់៧មតែ ប៉ុណ្ណោះ ។

ចំណែក​​ ផ្នែក​​ដទៃ​ទៀត​ ​ដែល​មាន​​ប្រាសាទ​​ជា​  ​ច្រើន​​ត្រូវ​បាន​​កសាង  ​​ជុំវិញ​​ព្រះវិហារ​​ត្រូវ
​បានរលំដួល​​បាក់បែក​​  អស់ហើយ​។ មាន​​ផ្នែក​​ ជា​ច្រើន​    ​នៃ​​តួប្រាសាទ​​ដែល​​ត្រូវ​​បាន​​រលំ
​ធ្លាក់​និង​ នៅរាយប៉ាយ   ជុំវិញទីនោះហើយនៅពេលដែលគេចូលទៅ។ គេត្រូវធ្វើ ដំណើរ
ឆ្លងកាត់ខ្លោងទ្វាធំពីរ ដែលបានបន្សល់ទុកទ្រង់ទ្រាយគ្មានបាក់បែកលើកលែងតែធ្នឹមនិង
គ្រឹះខាងក្រោម ត្រូវបាន កសាង ឡើង វិញ បន្ទាប់ពីមានការបំផ្លាញ។
នៅខាងមុខប្រាសាទ   មានបដិមារូបព្រះគោ និង មានរូបមេគោមួយដ៏ធំ សក្តិសិទ្ធិ ហើយ
នោះជាហេតុផលមួយ ដែលនាំឱ្យ ប្រជាជនកម្ពុជាជំនាន់ក្រោយបានហៅប្រាសាទនេះថា
"ប្រាសាទព្រះ គោ" ។

នៅ​ផ្នែក​ខាងកើត​​នៃ​រូបបដិមាករ​ព្រះគោ​ ដែលមានទំហំ១០មការ៉េ​សម្រាប់លេងវាយខែល
​​ដែលជា​​ល្បែង​ប្រជាប្រិយ​ខ្មែរ​​មួយ​ ​តែងតែ​​លេង​ ជា​រៀងរាល់ឆ្នាំ   ​នៅក្នុង​រដូវ   ចូលឆ្នាំខ្មែរ​
ដែលមាន​រយៈពេល៤ថ្ងៃ ​និង​បីយប់​ហើយ​ជា​ធម្មតា​ល្បែងប្រជាប្រិយ​នេះ​ត្រូវបាន​គេលេង
​ក្នុង​ ពេលរសៀល។ ល្បែងវាយខែល​ ជា​ល្បែងប្រជាប្រិយ​របស់ជនជាតិភាគតិចកួយ នៅ
ក្នុងពិធីបុណ្យជារៀងរាល់ ឆ្នាំ របស់ ពួក គេ ហើយជនជាតិនេះមានរស់នៅក្នុងខេត្តខ្លះនៃ
ព្រះរាជាណាចក្រកម្ពុជា ដូចជាខេត្ត ស្ទឹងត្រែង ខេត្ត កំពង់ធំ និងខេត្តព្រះវិហារ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ


Tags: Travel Preah Ko Temple