CamNews

ទេសចរណ៍ 

រោងភាពយន្តអណ្តែតទឹក ដ៏ស្រស់ស្អាត និង ល្បីបំផុត នៅលើមហាសមុទ្រ ប្រទេសថៃ (មានវីដេអូ)

រោងភាពយន្ត អណ្តែតទឹក គឺជាទស្សនីយភាពមួយថ្មី ប្លែក និង គួរឱ្យចាប់អារម្មណ៍បំផុត សំរាប់
យុវវ័យបច្ចុប្បន្ន ដែលកំពុងតែចង់ដឹង ចង់ឮ និងចង់សាកល្បងនូវអ្វីដែលថ្មីជាមួយនឹងរោងភាព
យន្ត ដ៏ចម្លែក និង ទាក់ទាញបំផុត លើមហាសមុទ្រ ដែលមានទីតាំងសិ្ថតនៅក្នុងប្រទេសថៃ។

រោងភាពយន្ត អណ្តែតទឹកដ៏ស្រស់ស្អាត លម្អដោយទេសភាពធម្មជាតិពិតៗ នៅលើទឹកសមុទ្រ
នៅចន្លោះផ្ទាំងថ្មធំៗពីរ ត្រូវបានបំពាក់ផ្ទាំងសំពតស សម្រាប់បញ្ចាំងភាពយន្តនិងកន្លែងអង្គុយ
មើលភាពយន្ត ដែលជាតំបន់ដែលអ្នកនេសាទ ប្រកបរបរ រកបង្កង។ 

រោងភាពយន្តនេះ  អាចឱ្យអ្នកទស្សនា  ទទួលបាននូវទស្សនីយភាព ដ៏រ៉ូម៉ែនទិច អារម្មណ៍រន្ធត់
ភ័យខ្លាច ជាមួយនឹងការបញ្ចាំងរឿង បែបស្នេហាដ៏រ៉ូម៉ែនទិច និងរឿងខ្មោច ជាដើម។ អ្នកទស្ស
នា ក៏អាចចូលទស្សនាភាពយន្តនៅពេលថ្ងៃ  និងពេលរាត្រី  បានប្រកបដោយផាសុខភាព និង
សុវត្ថិភាពខ្ពស់៕

សូមទស្សនា វីដេអូខាងក្រោម



ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖visualnews


Tags: Travel Thailand’s Floating Movie Theater