ទឹកជ្រោះកាចាញ ជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់បំព្រង ដែលមានទីតាំងស្ថិតនៅ
ឃុំកាចាញ ស្រុកបានលុង មានចម្ងាយ ៦គីឡូម៉ែត្រពីក្រុងបានលុង ខេត្តរតនគិរី។
ទឹកជ្រោះកាចាញ មានកម្ពស់១២ម៉ែត្រ ដែលហូរគ្មានទីបញ្ចប់ តាមបណ្ដោយ អូរកន្ទាង
ទៅទន្លេស្រែពក ក្នុងស្រុកលំផាត់។ តំបន់នេះ សម្បូរណ៍ទៅដោយ ទេសភាពពណ៌
បៃតង ទឹកជ្រោះដ៏ស្រស់ស្អាត និង ម្លប់ឈើដ៏ត្រជាក់ គួរឱ្យចាប់អារម្មណ៍ និង ទាក់ទាញ
បំផុត សំរាប់ភ្ញៀវទេសចរណ៍៕
ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ចូលចិត្តមកកំសាន្តនៅតំបន់នេះ រីករាយជាមួយនឹង
ការហែលទឹក ស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់ទេសភាព និង ជិះដំរី៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ដោយ៖ វណ្ណៈ