CamNews

ព័ត៌មានជាតិ 

ស្លាប់ម្នាក់ របួស៩នាក់ ដោយសារ រថយន្ត កុងតឺន័របុក

-ជនរងគ្រោះដែលស្លាប់ ជាកូនប្រុស រដ្ឋលេខាធិការក្រសួងដែន លោក លឹម វ័ន

ភ្នំពេញ៖ កូនប្រុសរបស់លោកលឹម វ័ន្ត រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម
និងសំណង់ បានស្លាប់ ដោយគាបជាប់ក្នុង រថយន្ត ព្រមទាំងរងរបួស ធ្ងន់ស្រាល មនុស្ស៩
នាក់ ទៀត ក្នុងគ្រោះថ្នាក់ចរាចរ   បង្កឡើង   ដោយ រថយន្តកុងតឺន័រ   បុកគ្នាជាមួយរថយន្ត
ឡិចស៊ីស៣៣០ និងរ៉ឺម៉កម៉ូតូ នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិ  ជ្រោយអំពិល សង្កាត់
ក្បាលកោះ ខណ្ឌមានជ័យ កាលពីវេលាម៉ោង២៤ និង៥០នាទី រំលងអាធ្រាត្រ ឈាន ចូល
ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ ។

តាមប្រភពពព័ត៌មាននៅ   កន្លែងកើតហេតុ  បណ្តាលឲ្យមនុស្សស្លាប់ និង របួសយ៉ាង រដូក
រណែល នេះ បាន និយាយថា នៅមុនពេលកើតហេតុ  រថយន្តម៉ាកឡិចស៊ីស RX300 ពាក់
ស្លាកលេខ ភ្នំពេញ 2S-9599 បើកបរ ដោយបុរសម្នាក់ស្លាប់បាត់បង់ជីវិត  ក្នុងរថយន្តរបស់
ខ្លួន ឈ្មោះ  លឹម វ៉ាន់ឌី អាយុ   ៣១ឆ្នាំ  មានទីលំនៅភូមិ  យកបាត្រ   ឃុំយកបាត្រ សង្កាត់
ក្បាលកោះ បានធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ១  ក្នុងទិសដៅពីលិចទៅ កើត បាន
បុកគ្នាជាមួយ   រថយន្តកុងតឺន័រ  ពណ៌ស  ពាក់ស្លាកលេខ  ភ្នំពេញ 3A-7675 ដែលបើកបរ
បញ្ច្រាស ទិសគ្នាពីកើតទៅលិច បណ្តាលឲ្យរថយន្តឡិចស៊ីស ខ្ទេច រួញគាប  ជាប់អ្នកបើក
បររថយន្ត ស្លាប់យ៉ាងអាណោច អាធ័មបំផុត ក្នុងរថយន្ត។

លោកទិត្យ ចំរើន ប្រធានផ្នែកនគរបាល សណ្តាប់ធ្នាប់  និង  ចរាចរខណ្ឌមានជ័យ  បានឲ្យ
ដឹងថា ហេតុការណ៍នេះ កើតឡើងដោយសារថយន្ត ឡិចស៊ីសRX330 បើកបរក្នុងទិសដៅ
ពីលិចទៅកើត ធ្វើដំណើរពីឆ្ពោះទៅលំនៅ ឋាន ជិតកន្លែងកើតហេតុ ហើយបានបុកជាមួយ
រ៉ឺម៉ក ម៉ូតូដឹកអ្នកដំណើរ  ស្របទិសគ្នា   ពីលិចទៅកើត  បណ្តាលឲ្យ ក្រឡាប់រ៉ឺម៉ក រងរបួស
មនុស្ស៩នាក់ ធ្ងន់២នាក់ ស្រាល៧នាក់ មានប្រុស មានស្រី។

សាក្សីបន្តទៀតថា ស្របពេលនោះដែរ ក៏មានរថយន្តកុងតឺន័រ របស់ក្រុមហ៊ុនផែស្ងួតសុកន
ដែលបើកបរ ក្នុងទិសដៅពីកើតទៅលិច បញ្ច្រាសទិសគ្នាជាមួយរថយន្តឡិចស៊ីស RX330
បានជ្រុលល្បឿនបុកគ្នា ជាមួយ រថយន្តឡិចស៊ីស ចំពីមុខពេញទំហឹង  បណ្តាលឲ្យរថយន្ត
ឡិចស៊ីស រងនូវការខូចខាតយ៉ាងដំណំ រួចហើយ គាបអ្នក បើកបរស្លាប់ក្នុងរថយន្ត។

នគរបាលចរាចរខណ្ឌ បានចុះអន្តរាគមន៍វាស់វែង យករថយន្តបង្កទាំងពីរ   គ្រឿងទៅរក្សា
ទុកនៅការិយាល័យ  នគរបាលចរាចររាជធានី   ដើម្បីចាត់ការតាមច្បាប់។ ចំណែក ឯសព
កូនប្រុស     លោករដ្ឋលេខាធិការ    ក្រសួងរៀប   ចំដែនដី    នគរូបនីយ៍កម្ម និង  សំណង់ ត្រូវក្រុមគ្រួសារលើកយកទៅតំកល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តចម្ប៉ា ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល