ខេត្តក្រចេះ មានទីតាំងនៅខាងកើតទន្លេមេគង្គ ដែលទាក់ទាញភ្ញៀវទេសចរមួយចំនួនដែលភាគច្រើនទៅទស្សនាអន្លង់ផ្សោតដែល នៅសេសសល់លើពិភពលោក។ ភូមិដែលគួរទៅទស្សនាគឺភូមិកាំពីដែលមានចម្ងាយប្រហែល១៥គីឡូម៉ែត្រ ពីទីរួមខេត្ត។ ផ្សោតទឹកសាបជាសត្វស្ថិតនៅក្នុងគ្រោះថ្នាក់ និងជាសត្វដ៏កម្រ តាមការប៉ាន់ស្មានគឺមានប្រហែលត្រឹមតែ៦០ក្បាលប៉ុណ្ណោះដែលរស់នៅ ក្នុងទន្លេនេះ។
ទីក្រុងរបស់ខេត្តក្រចេះព័ទ្ធ ជុំវិញដោយជនបទ និងបម្រើជាកន្លែងប្រសើរបំផុតដែលអាចសម្រាកមួយ ឬពីរយប់នៅទីនោះ។ ទីនេះជាកន្លែងប្រសើរមួយពីតំបន់ផ្សេងៗទៀតរបស់ ប្រទេសដែលគេធ្វើដំណើរទៅ។
ខេត្តក្រចេះ មានតំបន់ទេសចរណ៍មួយចំនួន។ ភ្នំសំបុកជាប្រាសាទតូចមានទីតាំងនៅលើភ្នំភាគខាងជើងទីរួមខេត្ត។ ជណ្ដើរដ៏វែងឆ្ពោះទៅព្រះវិហារភ្នំសំបុកដែលបង្ហាញរូបភាពលម្អិតនៃ ការធ្វើទារុណកម្មបន្ទាប់ពីស្លាប់ទៅដល់អ្នកដែលមានបាបក្នុង ជិវិតបច្ចុប្បន្ន។ វត្តរកាកណ្ដាលជាវត្ដដែលបានជួសជុលឡើងវិញជាមួយ នឹងរចនាប័ទ្មចេតិយរបស់ឡាវ “Stupa” នៅតាមមាត់ទន្លេដែលមានចង្ងាយ២គីឡូម៉ែត្រពីទីរួមខេត្ត។ នៅជិតវត្តសម័យទំនើបដែលគេអាចលឺមានព្រះសង្ឃសូត្រធម៌នៅពេលល្ងាច។ ប្រហែល១៥គីឡូម៉ែត្រពីទីរួមខេត្ត មានសហគមន៍ចាមដ៏ធំមួយ។ ទីនេះត្រូវបានស្គាល់ច្បាស់ដោយអ្នកនៅក្នុងតំបន់ថា ភូមិត្បាញកន្ត្រក ដែលជាភូមិធំជាងគេក្នុងខេត្តក្រចេះដែលមានអ្នកភូមិច្រើនជាង ៤០០០នាក់រស់នៅទីនោះ។ សកម្មភាពចុងក្រោយបំផុតប្រចាំថ្ងៃក្នុងខេត្តក្រចេះគឺសម្រាកតាមមាត់ទន្លេនិងទស្សនាថ្ងៃលិច៕
សូមទស្សនា រូបភាព ខាងក្រោម
វិហារសសរមួយរយ
កោះផ្តៅ
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia