CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ ដ៏ស្រស់ត្រកាល និង ទាក់ទាញ រមណីយដ្ឋានទន្លេបាទី

ទន្លេបាទី ​ជា​បឹង​តូចមួយ​ ដ៏ស្រស់ស្អាត ដែលមាន​ទីតាំងស្ថិតនៅ​ក្នុងទឹកដីខេត្តតាកែរ តាម​
បណ្ដោយ​ផ្លូវជាតិ​លេខ ​២ មានចំងាយប្រមាណជា ​៣៥​គីឡូម៉ែត្រ​ ​ទីក្រុង​ភ្នំពេញ​។

ទន្លេបាទី គឺ​ជា​តំបន់​ទេសចរណ៍​ដ៏​មាន​ប្រជា​ប្រិ​យ ​នា​ពេល​ចុង​សប្ដាហ៍​ សំរាប់ប្រជាពលរដ្ឋ
កម្ពុជា និង ភ្ញៀវទេសចរណ៍បរទេស  ដោយសារតែ  តំបន់នេះ សម្បូរណ៍ទៅដោយ ទេស
ភាពដ៏ស្រស់បំព្រង អមជាមួយនឹងខ្ទម​ឫស្សី​ធ្វើ​ជា​ជួរ​តាម​បណ្ដោយ​មាត់​បឹង​ បានធ្វើឱ្យទន្លេ
បាទី ក្លាយទៅជារមណីយដ្ឋានមួយ ដ៏ទាក់ទាញ។

ភ្ញៀវទេសចរណ៍ ទៅកំសាន្តនៅទន្លេបាទី ចូលចិត្តមកសំរាកលំហែកាយនៅថ្ងៃចុងសប្តាហ៍
ស្រូបយកខ្យល់អាកាសបរិសុទ្ធ បន្ធូរអារម្មណ៍តានតឹង  ទទួលទានអាហារជុំគ្រួសារ ជិះទូក
ហែលទឹក និង ស្ទួចត្រី៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ


Tags: Travel Tonle Bati resort Tekeo