CamNews

ទេសចរណ៍ 

ឋានសួគ៌កប់ពពក ព័ទ្ធជុំវិញដោយព្រៃឈើបៃតងខៀវស្រងាត់ ដ៏ស្រស់បំព្រង

ភ្នំ Tianzi គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយ ដ៏ស្រស់ត្រកាល ពោរពេញទៅដោយទស្សនីយភាព
ដ៏ស្រស់បំព្រង ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Zhangjiajie ក្នុងខេត្ត Hunan ប្រទេសចិន។

ភ្នំ Tianzi ផ្តល់នូវទិដ្ឋភាពដ៏ស្រស់ស្អាត នៅលើកំពូលភ្នំ  ដោយមានកំពូលភ្នំនិមួយៗ  ដុះដេញគ្នា
ជាជួរៗ  ដោយមានរុក្ខបៃតង និង ព្រៃឈើច្រើនដុះនៅលើពី  បង្កើតបានជាទស្សនីយភាពមួយដ៏ 
គួរឱ្យចាប់អារម្មណ៍។ ភ្នំ Tianzi គ្របដណ្តប់នៅលើផ្ទៃដីចំនួន  ៦៧គីឡូម៉ែត្រការ៉េ និង មានកម្ពស់ 
១,២៦២ម៉ែត្រ ពិតជារន្ធត់ ប្រសិនបើអ្នកឈរនៅលើកំពូលភ្នំហើយសម្លឹងមើលចុះមកខាងក្រោម។

ភ្ញៀវទេសចរ អាចធ្វើដំណើរកម្សាន្ត នៅលើភ្នំនេះ ដោយរថយន្ត ជិះទូក និងការជិះកន្រ្តក់ខ្សែកាប
ដើម្បីទស្សនា នូវទិដ្ឋភាពដ៏ស្រស់ស្អាត ដូចជាឋានសួគ៌ នៅជុំវិញតំបន់នេះ៕ 

សូមទស្សនា រូបភាព ខាងក្រោម

3

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ boomsbeat 


Tags: Travel Tianzi Mountain