កោះ Umang គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាល ពោរពេញទៅដោយទេសភាពដ៏ទាក់ទាញ និងមានរូបរាងប្លែក មើលពីលើអាកាសដូចជារូបចាប៉ីដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Banten ប្រទេស ឥណ្ឌូនេស៊ី។
កោះ Umang គឺជាដីកោះ ឯកជន ដែលគ្របដណ្ដប់លើផ្ទៃដ៏ចំនួន ៥ហិកតា បានបំពាក់ និងរៀបចំឡើង យ៉ាងប្រណិត មានបម្រើសេវាកម្ម Spa ម៉ាស្សា សណ្ឋាគារ ភោជនីយដ្ឋាន ប្រកបដោយផាសុខភាព អមជាមួយនឹងទិដ្ឋភាពដ៏ស្រស់បំព្រងព័ទ្ធជុំវិញមានទឹកសមុទ្រដ៏ថ្លាឈ្វេង ឆ្នេរខ្សាច់សក្បោះវែងអន្លាយ និងខ្យល់អាកាសបរិសុទ្ធ ធ្វើឱ្យទិដ្ឋភាពនៅកោះទាំងមូលសម្បូរទៅទេសភាពដ៏រ៉ូម៉ែនទិច និងទាក់ចិត្ត៕
សូមទស្សនា វីដេអូ ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ indonesiaah