CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ព្រៃបៃតង ដ៏ស្រស់បំព្រង សមុទ្រឈើ

​សមុទ្រ​ឈើ ជាតំបន់ទេសចរណ៍មួយ ដ៏ស្រស់បំព្រង មាន​ទីតាំង​នៅ ​ខាងជើង​ឆៀង​  ខាង
លិច​ នៃ​ស្រុក​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ជិត​វត្តភ្នំ​ដោះ​ក្រមុំ។

​សមុទ្រ​ឈើ​  ​ជា​កន្លែង​កំសាន្ត ដ៏​ល្អ​មួយ​ដែល​មាន​ទេសភាព​ធម្មជាតិ ដ៏​ស្រស់ស្អាត នៃ​កូន
ភ្នំ និង​ព្រៃឈើ​ជាច្រើន ដុះលូតលាស់នៅក្នុងតំបន់នេះ ដែល​មើល​ពីលើ​កំពូលភ្នំទៅ​ មើល
ឃើញ​ដើមឈើ​ពណ៌ខៀវស្រងាត់ មាន​លក្ខណៈ​  ដូចជា​ទឹករលក ​ដូច្នេះហើយ   គេក៏បាន​
ហៅឈ្មោះតំបន់នេះ ថា ជា សមុទ្រឈើ។

ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ   ចូលចិត្តមកកំសាន្ត    នៅតំបន់នេះ   រីករាយកំសាន្ត
ជាមួយ   ការឡើងភ្នំ   ស្រូបខ្យល់បរិសុទ្ធ  និង   គយគន់ទេសភាពពីលើកំពូលភ្នំ ដ៏ស្រស់
ត្រកាល  មកខាងក្រោម៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ


Tags: Travel Tree Ocean