អូរត្រេស គឺជាឆ្នេរខ្សាច់ធម្មជាតិមួយ ដ៏ទាក់ទាញ ដែលមានទីតាំងស្ថិតនៅក្បែរឆ្នេរអូរឈើទាល
ខាងត្បូង ក្នុងខេត្តព្រះសីហនុ។
ឆ្នេរអូរត្រេស ជាតំបន់ទេសចរណ៍ ពោរពេញទៅដោយបរិយាកាសបរិសុទ្ធ និង មានទេសភាពដ៏
ស្រស់ត្រកាល ជាមួយនឹង ឆ្នេរខ្សាច់សក្បោះ ទឹកសមុទ្រថ្លាឈ្វេង ដើមឈើ និង មានកន្លែង
សំរាកជាជួរនៅតាមមាត់ ដ៏ស្រស់ស្អាត សំរាប់ភ្ញៀវទេសចរ សំរាកលំហែកាយ។
ជាពិសេស នៅតំបន់នេះ មានខ្ទមប្រក់ស្បូវ តាមបណ្តោយឆ្នេរ បា ព្រមទាំងភោជនីយដ្ឋាន សង់
ជាជួរៗ នៅក្បែរមាត់សមុទ្រ ដ៏គួរឱ្យទាក់ទាញ៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ដោយ៖ វណ្ណៈ