CamNews

ព័ត៌មានជាតិ 

កាដូឆ្នាំថ្មីរបស់ធនាគារ CIMB ផ្តល់ភាពភ្ញាក់ផ្អើលដល់មហាជន

រាជធានីភ្នំពេញ​​‌​ ៖អ្នកធ្វើដំណើរតាមដងផ្លូវ មានការភ្ញាក់ផ្អើលជាមួយនឹងប្រអប់កាដូ​ពណ៌
ក្រហមដ៏ធំ​នៅតាមវិថី​ សម្តេចប៉ាន​ ព្រះស៊ីសុវត្ថ និងមហាវិថីសហព័ន្ធរុស្សី។​ ប្រអប់កាដូដ៏ធំ
នេះគឺជាទូម៉ាស៊ីនATM​ ដែលជាតំណាងអំណោយឆ្នាំថ្មីរបស់ធនាគារ CIMB ដែលនាពេល
ថ្មីៗនេះបានធ្វើការណែនាំជូនអតិថិជនរបស់ខ្លួននូវ​សេវាកម្មថ្មី ហៅថា Regional ATM Link​​​
ដែលអនុញ្ញាតិអោយអតិថិជនទាំងអស់ប្រើកាត​ATM របស់ខ្លួនសម្រាប់ពិនិត្រ​សមតុល្យ​ និង
ដកប្រាក់ដោយឥតគិតថ្លៃតាមបណ្តាញម៉ាស៊ីន​ATM​ ជាង 4800 នៅក្នុងតំបន់អាស៊ាន។​

លោកស្រីហេង​ ធីតា​ ប្រធានផ្នែកសេវាកម្មហិរញ្ញវត្ថុបុគ្គលរបស់ធនាគារស៊ីអាយអិមប៊ីបាន
មានប្រសាសន៍អោយដឹងថា<<ធនាគារ CIMBបានខិតខំប្រឹងប្រែងដើម្បីផ្តល់ជូនដល់អតិថិ
ជនរបស់យើងនូវដំណោះស្រាយលើបញ្ហាហិរញ្ញវត្ថុទាំងឡាយមិនថានៅក្នុងប្រទេសកម្ពុជា
ឬក្នុងតំបន់អាស៊ាន។    ​ យើងយល់ច្បាស់ពីតម្រូវរបស់អតិថិជនដែលធ្វើដំនើរនៅក្នុងតំបន់
អាស៊ានដែលគាត់ត្រូវយកប្រាក់សុទ្ធទៅជាមួយ ឬត្រូវចំណាយលើការប្រើប្រាស់ក្រេឌីតកាត​ ទើបយើងធ្វើការពង្រីកសេវាកម្មនេះសម្រាប់ផ្តល់ជូនដល់គាត់នូវសុវត្ថិភាពនិង​ភាពងាយ
ស្រួល។ ជាមួយកាតATMរបស់CIMB ឥលូវអតិថិជនទាំងអស់របស់ធនាគារ CIMB អាចដក
ប្រាក់ពីបណ្តាញម៉ាស៊ីនATM ជាង​4800​ នៅក្នុងប្រទេស​កម្ពុជា​ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបូរី
និងប្រទេសថៃដោយឥតគិតថ្លៃ។​​>>

​បន្ថែមលើនេះទៅទៀត សេវាកម្ម​ Regional ATM Link របស់ធនាគារ​ CIMB ក៏ធ្វើការផ្តល់នូវ​ការប្តូរប្រាក់ដោយស្វ័យប្រវត្តនៅពេលអតិថិជនធ្វើការដក់ប្រាក់។ លោកស្រីហេង ធីតាបាន
ពន្យល់អោយដឹងថា​ <<ធនាគារ CIMB ក៏ដឹងច្បាស់ពីផលលំបាករបស់អតិថិជនដែលត្រូវស្វែង
រកកន្លែងប្តូរប្រាក់ និងការដែលទទួលបានអត្រាប្តូរប្រាក់​ទាប ដូច្នេះធនាគារ CIMBក៏បានរួម
បញ្ចូលនូវសេវាកម្មប្តូរប្រាក់ដោយស្វ័យប្រវត្ត​​ នេះមានន័យថាអតិថិជនអាចទទួលបាននូវរូបីយ
ប័ណ្ណរបស់ប្រទេសដែលគាត់ធ្វើប្រតិបត្តការដកប្រាក់ភ្លាមៗ ហើយអត្រាប្តូរប្រាក់ដែលយើង
ផ្តល់ជូននោះ គឺជាអត្រាដែលទាបជាងគេមួយនៅក្នុងប្រទេសផងដែរ។​>>​ លោកស្រីក៏បានបន្ថែម
ផងដែរថា <<បន្ទាប់ពីធ្វើការពង្រីកសាខាបន្ថែមចំនួនបួននៅចុងឆ្នាំ២០១២​ កន្លងមកនេះ ធនា
គារ CIMB បានធ្វើការណែនាំជូន នូវសេវកម្ម និងផលិតផលថ្មីៗសម្រាប់ផ្តល់នូវភាពងាយស្រួល
បន្ថែមដល់អតិថិជនរបស់ខ្លួននូវដំណោះស្រាយផ្នែកសេវាកម្មធនាគារក្នុងស្រុក​​​​ក៏ដូចជាក្នុង
តំបន់អាស៊ាន។​

អំពីធនាគារ​​ ស៊ីអាយអិមប៊ី ភីអិលស៊ី

ធនាគារស៊ីអាយអិមប៊ី​ ភីអិលស៊ី​ បានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាជាផ្នែកមួយនៃ ស៊ី
អាយអិមប៊ីគ្រូប។​ធនាគារស៊ីអាយអិមប៊ី​ ភីអិលស៊ីផ្តល់ជូននូវសេវាកម្ម និងផលិតផលជាច្រើន
ពីធនាគារហិរញ្ញវត្ថុពាណិជ្ជកម្ម និងធនាគារបម្រើការប្រើប្រាស់សម្រាប់អាជីវករ និងបុគ្គល
ទាំងឡាយដែលជាជនជាតិខ្មែរ ក៏ដូចជាជនបរទេស។​

ស៊ីអាយអិមប៊ីគ្រូប គឺជាស្ថាប័នសេវាហិរញ្ញវត្ថុដ៏ធំទីពីរនៅប្រទេសម៉ាឡេស៊ី និងជាធនាគារសា
កលនាំមុខគេមួយក្នុងតំបន់អាស៊ាន។​ ធនាគារសាកលនេះបាននឹងកំពុងផ្តល់នូវសេវាកម្មប្រតិ
បត្តិការធនាគារបម្រើការប្រើប្រាស់ ធនាគារវិនិយោគ ធនាគារអ៊ីស្លាមិក គ្រប់គ្រងទ្រពសកម្ម
ផលិតផលធានារ៉ាប់រង និងសេវាកម្មផ្សេងៗទៀត។​ ស៊ីអាយអិមប៊ីគ្រូប មានទីស្នាក់ការធំនៅទី
ក្រុងកូឡាឡាំពួរ ហើយបច្ចុប្បន្ននេះមានសាខាធំៗចំនូន៨​ នៅក្នុងប្រទេសទាំង១០ ក្នុងតំបន់
អាស៊ាន (ប្រទេសម៉ាឡេស៊ី សឹង្ហបូរី ឥណ្ឌូនេស៊ី ថៃឡង់ដ៏ កម្ពុជា ប្រ៊ុយណេ   វៀតណាម និង
ភូមា)។​ ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ីគ្រូប មានការិយាល័យនៅប្រទេសចិន​ ហុងកុង
បារ៉ែន ឥណ្ឌា ស្រីលង្កា សហរដ្ឋអាមេរិច​ និង​ចក្រភពអង់គ្លេស។​

ស៊ីអាយអិមប៊ីគ្រូប មានបណ្តាញសាខាជាច្រើននៅក្នុងតំបន់អាស៊ាន ជាមួយសាខាជាង ១.១១៧
​ ដែលគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១​។​​ ផ្នែកនៃធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ីគ្រូប
បានលេចឡើងក្លាយជា​ធនាគារវិនិយោគប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាបន្តបន្ទាប់មកទៀត
បានប្រកាសនៅការទិញយក ធនាគារវិនិយោគអាស៊ីប៉ាស៊ីហ្វិក និងប្រតិបត្តិការមូលធនសាច់
ប្រាក់របស់ធនាគារ អប៊ីអេស  (RBS) នាពេលថ្មីៗនេះ។​

ស៊ីអាយអិមប៊ី ហ្គ្រូប ធ្វើប្រតិបត្តិការអាជីវកម្មតាមរយៈអង្គភាពចំបងបី គឺធនាគារ​ ស៊ីអាយអិមប៊ី
​ (CIMB Bank) ធនាគារ​វិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank)​ និង ធនាគារ​ ស៊ី
អាយអិមប៊ី អ៊ីស្លាមិក (CIMB Islamic)។​ស៊ីអាយអិមប៊ី ហ្គ្រូប មានភាគហ៊ុន ៩៧.៩៣% នៅក្នុង
ធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេស ឥណ្ឌូនេស៊ី​ ​និង ៩៣.១៥%
នៅធនាគារស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅប្រទេស ថៃឡង់ដ៏។

ស៊ីអាយអិមប៊ី ហ្គ្រូប ត្រូវបានចុះផ្សាយភាគហ៊ុននៅលើទីផ្សារភាគហ៊ុន ប៊ូរសា​ ម៉ាឡេស៊ី (Bursa
Malaysia) តាមរយៈ ស៊ីអាយអិមប៊ី ហ្គ្រូប ហូលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។
វាមានតំលៃ ក្រុមហ៊ុននៅលើទីផ្សារភាគហ៊ុនប្រហែលនឹង ៥៥.៣ កោដ រីងហ្គីតម៉ាឡេស៊ី (RM
55.3 billion) គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ​ឆ្នាំ២០១១។ ស៊ីអាយអិមប៊ី ហ្គ្រូប មានបុគ្គលិក​សរុបច្រើន
ជាង ៤០.០០០នាក់នៅក្នុងបណ្តាប្រទេសទាំង១៤។

សម្រាប់ពត៌មានបន្ថែម​ សូមទំនាក់ទំនងមកកាន់

លោក ហៃ ភិរម្យ

ផ្នែកទីផ្សារ​ និងទំនាក់ទំនង

ទូរស័ព្ទ៖ ៨៥៥ (០) ៧៧ ៧៧៧ ០៩៥​

ទូរសារ៖ ៨៥៥​ (០) ២៣ ៩៨៨ ០៩៩

អ៊ីម៉ែល៖ phirum.hay@cimb.com.kh

 

ដោយ ៖ សីហា

 


Tags: CIMB Bank