ភោជនីយដ្ឋាន និងសួនទឹកជ័យជំនះ គឺជាតំបន់កម្សាន្តកែច្នៃមួយ ដ៏ស្រស់ស្អាត ពោរពេញទៅ
ទេសភាពដ៏ទាក់ទញ និងមានប្រជាប្រិយភាពបំផុតដែលមានទីតាំងស្ថិតនៅ ស្រុកកណ្តាស្ទឹង
ខេត្តកណ្តាល មានចម្ងាយ ២០គ.ម ពីរាជធានីភ្នំពេញ តាមបណ្តាយផ្លូវជាតិលេខ២។
ភោជនីយដ្ឋាន និងសួនទឹកជ័យជំនះជាតំបន់ទេសចរណ៍ ដ៏គួរឱ្យចាប់អារម្មណ៍ថ្មីមួយសម្រាប់
ប្រជាពលរដ្ឋកម្ពុជា មកកម្សាន្ត សម្រាកលំហែកាយ និង ទទួលទានអាហារជួបជុំក្រុមគ្រួសារ
មិត្តភក្តិ នៅថ្ងៃឈប់សម្រាកពីការងារ ជាពិសេស នៅថ្ងៃចុងសបា្តហ៍។
អ្វីដែលពិសេសនិងគួរឱ្យចាប់អារម្មណ៍ ភោជនីយដ្ឋាន និងសួនទឹកជ័យជំនះមានដូចជា អាង
ហែលទឹក កន្លែងកម្សាន្តសម្រាប់កុមារ មានតូបធំល្មមធ្វើពីឈើប្រកស្បូវដ៏ត្រជាក់តម្រៀបគ្នា
ជាជួរ ព័ទ្ធជុំវញអាងហែលទឹក អមជាមួយនឹងម្លប់ដើមឈើពណ៌បៃតងខៀវស្រងាត់ ជាច្រើន
បង្កើតបានជាតំបន់ទេសចរណ៍មួយ ដ៏ស្រស់ត្រកាល និងរ៉ូម៉ែន សម្រាប់ប្រជាពលរដ្ឋកម្ពុជា
មកសម្រាកលំហែក ស្រូបយកខ្យល់អាកាសបរិសុទ្ធ និង បន្ធូរអារម្មណ៍តានតឹង បានយ៉ាង
មានប្រសិទ្ធិភាព៕
សូមទស្សនា វីដេអូ ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ facebook