CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល សម្បូរណ៍ដោយ រូងភ្នំ ដ៏ចំលែក ភ្នំសរសៀ

ភ្នំ​សរសៀ​ គឺជារមណីយដ្ឋាន​វប្បធម៌មួយ ដ៏ស្រស់បំព្រង ដែលពោរពេញទៅដោយ​ធម្មជាតិ​
ស្រស់ស្អាត មាន​ចម្ងាយ​ប្រមាណ ​១៤​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកំពត​។​

ភ្នំ​សរសៀ​ មាន​ភ្នំ​តូចៗ ​៣ លាតសន្ធឹង​ក្នុង​ផ្ទៃដី ​សរុប​ប្រហែល  ១.៥គីឡូម៉ែត្រ​ការ៉េ​។ ភ្នំ​នេះ​
មាន​កម្ពស់​ ៤០ម៉ែត្រ ដែលសម្បូរណ៍ទៅដោយទេសភាពដ៏ស្រស់ត្រកាល មានរូងភ្នំអាចន៍
ប្រចៀវ និង រូងភ្នំដំរី ស   ជាកន្លែងកំសាន្ត   ដ៏ទាក់ទាញបំផុត  សំរាប់ភ្ញៀវទេសចរណ៍ជាតិ
និង អន្តរជាតិ។

​ភ្ញៀវទេសចរណ៍ ចូលចិត្ត មកកំសាន្ត   នៅលើកំពូលភ្នំ​សរ​សៀ  ភាគច្រើន  រីករាយនឹងការ
គយគន់ទេសភាព  ដ៏សម្បូរណ៍បែប ពីលើកំពូលភ្នំ  ស្រូបខ្យល់បរិសុទ្ធ  ឡើងភ្នំ  ចូលរូងភ្នំ
រួមជាមួយនឹង ទស្សនា ចេតិយចម្រុះពណ៌ ជាច្រើន  ដែលបានកសាងឡើង ក្នុងឆ្នាំ១៩៦៤
ដោយព្រះបុត្រីរស្មី សោភ័ណ្ឌ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

 

ដោយ៖ វណ្ណៈ


Tags: Travel Phnom Sor Sear resort Kampot Province