ទឹកជ្រោះ ល្បាក់ខោន ជាតំបន់ទេសចរណ៍ធម្មជាតិមួយ ដ៏ស្រស់ត្រកាល ដែលទីតំាងស្ថិត
នៅភាគខាងជើង ប្រទេសកម្ពុជា។
ទឹកជ្រោះ ល្បាក់ខោន ជាតំបន់មួយ ដែលទន្លេមេគង្គហូរ ឆ្លងកាត់ចុះមក បង្កើតបានជា
ល្បាក់ទឹកដ៏ធំ មួយ មានកំពស់ ២៦ម៉ែត្រ ចេញពីខ្ពង់រាប ជាប់ព្រំដែនប្រទេសកម្ពុជា និង
សាធារណរដ្ឋឡាវ។ ល្បាក់ខោន ជាតំបន់ ដ៏ទាក់ទាញបំផុត សំរាប់ភ្ញៀវទេសចរណ៍ជាតិ
និង អន្តរជាតិ មកទស្សនា ជាមួយនឹង បរិយាកាសធម្មជាតិ ដ៏សម្បូរណ៍បែប។
ភ្ញៀវទេសចរណ៍ជាច្រើន មកកំសាន្តនៅ ល្បាក់ខោន រីករាយជាមួយនឹង ការហែលទឹក
ផ្តិតយករូបភាព ដ៏ស្រស់ស្អាត គយគន់ទេសភាព ដ៏ស្រស់បំព្រង និង ស្រូបខ្យល់បរិសុទ្ធ
ធម្មជាតិ ដ៏ត្រជាក់៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ដោយ៖ វណ្ណៈ