CamNews

ទេសចរណ៍ 

ទឹកធ្លាក់ធម្មជាតិដ៏ចម្លែក និងស្រស់ស្អាតបំផុត តម្រៀបគ្នាជាជួរ

Iguazu គឺជាឈ្មោះទឹកធ្លាក់ធម្មជាតិដ៏ស្រស់បំព្រងមួយ ពោរពេញទៅដោយទេសភាពស្រស់ត្រកាល
ដែលមានទីតាំងសិ្ថតនៅជាប់ព្រំដែនប្រទេស អាហ្សង់ទីន និង ប្រទេសប្រេស៊ីល។ តំបន់ទេសចរណ៍
ទឹកធ្លាក់ដ៏ទាក់ទាញនេះ​ ពិតជាមានសម្រស់ស្រស់ស្អាត  ជាមួយនឹងទឹកធ្លាក់តម្រៀបគ្នាជួរ មានទឹក
ធ្លាក់ពីរជាន់  អមជាមួយនឹងខ្យល់អាកាសបរិសុទ្ធ និង ព្រៃឈើពណ៌បៃតងខៀវស្រងាត់  បង្កើតបាន
ជាកន្លែងកំសាន្តមួយ ដ៏មានប្រជាប្រិយភាព។

ភ្ញៀវទេសចរជាច្រើនចូលចិត្តមកកំសាន្ត នៅតំបន់ទឹកធ្លាក់ធម្មជាតិដ៏ស្រស់ស្អាតនេះ រីករាយជាមួយ
នឹងការស្រូបយកខ្យល់អាកាសបរិសុទ្ធ ងូតទឹក  ថតរូប  ទទួលទានអាហារ  ក្រោមម្លប់ដើមឈើ និង
ដើរទស្សនា ទេសភាពដ៏ស្រស់ស្អាត នៅជុំវិញតំបន់ទឹកធ្លាក់នេះ៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ dirjournal


Tags: Travel The Iguazu Waterfalls Argentina-Brazil Border