CamNews

ទេសចរណ៍ 

រមណីយដ្ឋានធម្មជាតិ ដ៏ស្រស់បំព្រង និង ទាក់ទាញបំផុត ភ្នំដោះក្រមុំ

​រមណីយដ្ឋាន​ភ្នំ​ដោះ​ក្រមុំ គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់បំព្រង សម្បូរទៅដោយ
ទេសភាពព្រៃឈើ សត្វព្រៃ និងភ្នំ ជាច្រើន ដែលមាន​ទីតាំង​នៅក្នុង​ភូមិ​ដោះ​ក្រមុំ ឃុំ​សុខ
ដុម ស្រុក​សែន​មនោ​រម្យ ចម្ងាយ​៣​គម ពី​ទី​រួម​ខេត្ត​មណ្ឌលគិរី។

ភ្ញៀវទេសចរទាំងអស់ អាច​ធ្វើដំណើរទៅ​ដល់​ទីនោះ​បាន​តាមរយៈ​ផ្លូវលំ​ ដោយជិះម៉ូតូ ឬ
រថយន្តតូចៗ ឬ ជិះសត្វដំរី។​ ក្នុង​តំបន់​ភ្នំ​ដោះ​ក្រមុំ មាន ​២,០៩២​គ្រួសារ ​កំពុង​រស់នៅលើ
​ផ្ទៃដី​ជាង​១០០​ហិកតា ដែល​មាន​មុខរបរ​ជា​កសិករ​។

​រមណីយដ្ឋាន​នេះ​ត្រូវបាន​គ្រប់គ្រង​ដោយ នាយកដ្ឋាន​វប្បធម៌ និង​វិចិត្រសិល្បៈ​។ កន្លែង​
ដែល​ទាក់ទាញ​ជាងគេ នោះ​គឺ​ភ្នំ​  ដែល​គ្របដណ្តប់​ដោយ​ស្មៅ ពី​ជើង​ដល់​កំពូលភ្នំ ដែល​
មិនសូវមាន​ដើមឈើ​ធំៗ​ទេ លើកលែង​តែ​នៅ​ជិត ជ្រលង​ភ្នំ និង​ជ្រោះ​។ នៅលើ​កំពូលភ្នំ
យើង​អាច​មើលឃើញ​ទេសភាព​ដ៏​ស្រស់ត្រកាល  នៃ​ទី​រួម​ខេត្តមណ្ឌលគិរី  ទាំងមូល និង​
ព្រៃភ្នំ​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ផង​ដែរ​៕

សូមទស្សនា រូបភាព ខាងក្រោម




ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia

 


Tags: Travel phnom dos kro mom