CamNews

ទេសចរណ៍ 

ទស្សនា ផ្ទាំងថ្មបុរាណដ៏ចម្លែក ជាដុះរង្វង់មូល ដ៏ស្រស់ស្អាត ដែលមានអាយុកាល ៣០០០ឆ្នាំ មុន គ.ស

ផ្ទាំងថ្មបុរាណ ដុះជារង្វង់មូល ប្លែកៗ ដ៏ទាក់ទាញ នៅលើវាលស្មៅពណ៌បៃតងខ្ចីដ៏ខៀវស្រងាត់
ពោរពេញទៅបរិយាកាសបរិសុទ្ធត្រជាក់ ដែលមានទីតាំងស្ថិតនៅលើកោះលីវីស ប្រទេសស្គូត
ឡែន។

ផ្ទាំងថ្មបុរាណដ៏ចំណាស់ ដុះជារង្វង់មូល នេះ មានកំពស់ ៣ម៉ែត្រ និង មានថ្មដុះនៅចំកណ្តាល
គេ មានកំពស់ខ្ពស់ដល់ទៅ៤,៥ម៉ែត្រ ដែលមានអាយុ ៣០០០ឆ្នាំ មុនគ.ស - ១០០០ឆ្នាំ គ.ស។
ផ្ទាំងថ្មបុរាណ វ័យចំណាស់ ដ៏អស្ចារ្យនេះ បានប្រែក្លាយខ្លួន ជាតំបន់ទេសចរណ៍  ប្រវត្តិសាស្រ្ត
ដ៏ស្រស់ស្អាត និង ទាក់ទាញបំផុត សំរាប់ភ្ញៀវទេសចរ មកកំសាន្តជារៀងរាល់ថ្ងៃ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ
ប្រភព៖ bbc


Tags: Travel Ancient stones of the Scottish isles