ទីក្រុងវ៉ាស៊ិនតោន៖ ឧទ្យានកំសាន្តយក្ស ដ៏ធំមហិមា របស់សហរដ្ឋអាមេរិក ដែលមានឈ្មោះ
ថា " Disney " បានដាក់ទឹកប្រាក់ ៨០០លាន ដុល្លារ បន្ថែមទៀត ទៅលើការសាងសងឧទ្យាន
កំសាន្តដ៏ល្បីឈ្មោះនៅលើពិភពលោក Disney នៅក្នុងសៀងហៃ ដែលជាតំបន់កម្សាន្តយក្សដ៏
ធំដំបូងគេ នៅលើទឹកប្រទេសចិន។
លោក Bob Iger នាយកប្រតិបត្តិ ក្រុមហ៊ុន Shanghai Shendi Group បានឱ្យដឹងថា ទឹកប្រាក់
សរុបនៃវិនិយោគតំបន់កម្សាន្ត Disney នេះ គឺមានចំនួន ៥,៥កោដិ ដុល្លារ និងបានបន្ថែមប្រាក់
ទៀត ដើម្បីធ្វើឱ្យតំបន់កម្សាន្តកាន់តែមានសមត្ថភាពគ្រប់គ្រាន់ និង ទិដ្ឋភាពទាំងមូលនៅក្នុង
តំបន់កម្សាន្ត Disney កាន់តែមានភាពទាក់ទាញ។
ចាប់តាំងពីពេលដំបូងនៃការសាងសង់តំបន់កម្សាន្តយក្ស Disney នៅក្នុងទីក្រុងសៀងហៃ មក
សេដ្ឋកិច្ចប្រទេសចិនបានកើនឡើងយ៉ាងខ្លាំង។ ជាពិសេស បានទាក់ទាញក្រុមអ្នកមានប្រាក់
មកទស្សនា និងមានភ្ញៀវទេសចរជាច្រើន បានចូលមកកម្សាន្ត កើនឡើងគួរឱ្យកត់សម្គាល់។
ការពង្រីកបន្ថែមតំបន់កម្សាន្ត Disney ឱ្យកាន់តែធំ រួមបញ្ចូលទាំងទេសភាពដ៏ស្រស់ស្អាត និង
បន្ថែមនូវកន្លែងកម្សាន្តកាន់តែច្រើនដែលអាចផ្ទុកភ្ញៀវទេសចរបាន ៣៣០លាន នាក់ នៅក្នុង
តំបន់កម្សាន្ត Disney ដែលជាទីក្រុងសេដ្ឋកិច្ចដ៏ធំជាងគេទី២ នៅលើពិភពលោក។
ការកសាងសង់តំបន់កម្សាន្តនេះ គឺស្ថិតនៅក្រោមកិច្ចព្រមព្រៀងមួយ ជាមួយនឹងក្រុមហ៊ុន
Shanghai Shendi Group ដែលមានភាគហ៊ុន ៥៧ភាគរយ និង Disney មានភាគហ៊ុន ៤៣
ភាគរយ។
Disneyland បានចាប់ផើ្តមមានវត្តមាននៅក្នុងឆ្នាំ២០១១ នៅក្នុងទីក្រុងសៀងហៃ ដែលតំបន់
កម្សាន្តយក្សដ៏ធំជាងគេ ទី៤ បន្ទាប់ពី ទីក្រុងប៉ារីស ទីក្រុងតូក្យូ និង ទីក្រុងហុងកុង៕
សូមទស្សនា វីដេអូ ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ relax