កោះ San Blas ឬ កោះឆ្កែ គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ត្រកាលសម្បូរទៅដោយទេសភាព
ពណ៌បៃតងខៀវស្រងាត់ ដែលមានទីតាំងស្ថិតនៅក្នុងឈូងសមុទ្រ Caribbean ភាគខាងកើតប្រទេស
ប៉ាណាម៉ា។
កោះឆ្កែគឺជាឈ្មោះកោះមួយដ៏ចម្លែក ដែលធ្វើឱ្យមានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ
ជាច្រើននៅជុំវិញពិភលោក មកទស្សនា នៅលើកោះធម្មជាតិដ៏ស្រស់ស្អាតនេះ។ កោះនេះពោរពេញ
ទៅដោយទេសភាព ដ៏ស្រស់ឆើតឆាយ មានឆ្នេរខ្សាច់ពណ៌សក្បោះ ទឹកសមុទ្រថ្លាឈ្វេងដូចកញ្ចក់
និង ដើមដូងដុះជាជួរ នៅតាមមាត់ឆ្នេរ និង ផ្ទះសំណាក់ ដ៏ទាក់ទាញ ប្រកបដោយផាសុខភាព អាច
ឱ្យភ្ញៀវទេសភាព សម្រាកលំហែកាយ និង គយគន់ទេសភាពដ៏ស្រស់ស្អាតនៅជាប់មាត់សមុទ្រទាំង
ពេលថ្ងៃ និង ពេលរាត្រី៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ mamallena