CamNews

ព័ត៌មានជាតិ 

បាញ់ប្លន់យកម៉ូតូ ទាំងព្រឹកសំណាងល្អ យកអត់បាន តែម្ចាស់របួស

ភ្នំពេញៈ បុរសម្នាក់ និងស្ដ្រីត្រូវជាបងជីដូនមួយ ត្រូវបានក្រុមចោរ បាញ់ប្លន់យកម៉ូតូ
សេ១២៥ស៊េរី ២០១៣ បណ្ដាលអោយបុរស  ជាប្អូនត្រូវចោរ បាញ់ចំ០២គ្រាប់ ធ្លាយ
កំភួនដៃ និង មួយគ្រាប់ ទៀតចំ  ប្រឆិតពោះ  ចំណែក  ស្ដ្រីជាបង ត្រូវក្រុមចោរ វាយ
និងស្នាប់កាំភ្លើងខ្លី បែកក្បាល។ ទោះជាយ៉ាងណាក៍ដោយ  ក្រុមចោរនៅតែមិន អាច
យកម៉ូតូ ពីជនរងគ្រោះ បានទេ  ព្រោះអ្នកឃើញ  ហេតុការណ៍  បានជួយ ស្រែកឆោ
ឡោ   ទើបក្រុមចោរ ចាក  ចេញទៅបាត់។ តាមសេចក្ដី  រាយការណ៍  ឲ្យដឹងថា មុន
ពេលកើតហេតុ   ជនរងគ្រោះទាំងពីរនាក់  ទើបតែចេញ មក ពីសំរាកនៅ ផ្ទះបងប្អូន
នៅក្បែរកន្លែងកើតហេតុ ហើយប្រញាប់ចេញ ទាំងព្រឹកដើម្បីទៅធ្វើការ ។

សេចក្ដីរាយការណ៍ពីនគរបាលមូលដ្ឋានបានបញ្ជាក់ថា ហេតុការនេះបាន កើតឡើង
កាលពីវេលា ម៉ោង០៦ និង ០០នាទី ព្រឹកថ្ងៃទី១៨ ខែមិនា  ឆ្នាំ២០១៣    នៅចំណុច
ផ្លូវបំបែក ទៅភូមិច្រេះ ខាងលិច សាលាដន់បូស្កូ ស្ថិត ក្នុងភូមិច្រេះ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ   រាជធានីភ្នំពេញ ។ ជនរងគ្រោះ   មានឈ្មោះ  សំណាង រក្សា ហៅ
ពេទ្យ ភេទប្រុស  អាយុ ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិព្រៃសាឡាង    សង្កាត់កាកាប
ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិស្ដុកក្រោម ឃុំវាល
ពង់ ស្រុកឧត្ដុង ខេត្ដកំពង់ស្ពឺ និងម្នាក់ទៀតឈ្មោះ បាន ណាន អាយុ ៣២ឆ្នាំ ត្រូវជា
បងស្រី ជីដូនមួយ ស្នាក់នៅផ្ទះជួលដូចគ្នា និង មានស្រុកកំណើត ជាមួយគ្នា ហើយ
អ្នកទាំងធ្វើការ នៅរោងចក្រកាត់ដេរ យីហោ ខាយខាយ។

ទាក់ទងដល់ករណីប្លន់ប្រដាប់អាវុធទាំងព្រឹកនេះសមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុ
ជនរងគ្រោះ   បានដឹកបងស្រី  ចេញពី  ផ្ទះបងប្អូន ដោយម៉ូតូ  ដែលជិះឌុបគ្នានោះ

ម៉ាកសេ  ១២៥ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ  ភ្នំពេញ 1BT-1611 មកដល់
ចំណុចផ្លូវ បំបែកចូលភូមិច្រេះ  ក្បែសួនចំការ    ព្រីងស្រាប់តែមាន   បុរស០៣នាក់
ជិះម៉ូតូមួយគ្រឿង មកឈប់ពីមុខ   ហើយដកកាំភ្លើងខ្លី បាញ់ ចំនួន   ០៦គ្រាប់ ក្នុង
នោះមានមួយគ្រាប់ បាញ់មិន     ផ្ទុះត្រូវក្រុមចោរ   អាម៉េទម្លាក់ចោល បណ្ដាល ឲ្យ
គ្រាប់កាំភ្លើង ត្រូវបុរសជាប្អូនចំនួន    ០២គ្រាប់ ដួលទៅនឹងដី។ សមត្ថកិច្ច  បញ្ជាក់
ទៀតថា ដោយសារតែក្រុមចោរ បាញ់អស់គ្រាប់ ទើបពួកគេយកស្នាប់កាំភ្លើង វាយ
លើជនរង គ្រោះនារី ជាបង បណ្ដាលឲ្យបែកក្បាល។

ពេលកើតហេតុ  ធ្វើឲ្យមហាជន ឆោឡោ ទើបក្រុមចោរ បានឡើងបើកម៉ូតូ ជិះគេច
ទៅបាត់ ចំណែកជនរងគ្រោះ សមត្ថកិច្ចបានហៅរថយន្ដ  ដឹកយកទៅសង្គ្រោះនៅ
គ្លីនិកឯកជន ក្នុងខណ្ឌ ទួលគោក ។

បច្ចុប្បន្នម៉ូតូ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាល សង្កាត់ភ្នំពេញថ្មី
ដើម្បីរងចាំ ប្រគល់ឲ្យ ជន រងគ្រោះវិញ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល