ស្ពាន Bolsheokhtinsky គឺជាស្ពានយក្សដ៏មហិមាមួយ ដ៏ប្រណិត និងស្រស់ស្អាតបំផុត ដែលត្រូវ
បានកសាងរួចរាល់ក្នុងឆ្នាំ១៩១១ ក្រោមស្នាដៃវិស្វករ ២រូប គឺលោក G.G. Krivoshein និងលោក
I.P. Anyshkov។
ស្ពាន Bolsheokhtinsky ត្រូវបានកសាងដើម្បីតភ្ជាប់ពីតំបន់ Okhta ទៅតំបន់ Smolny Convent
ឆ្លងកាត់ទន្លេនៅក្នុងប្រទេសរុស្ស៊ី។ ស្ពានយក្សដ៏ទំនើប និងមានអាយុកាលដ៏យូរអង្វែងនេះ មាន
បណ្តោយប្រវែង ៣៣៤,៣ ម៉ែត្រ និងទទឹងទំហំ ២៣,៥ ម៉ែត្រ។ ស្ពាននេះ ត្រូវកសាងឡើងជាពីរ
ផ្នែក ដាក់ពីគ្នា នៅត្រង់ចំណុចកណ្តលនៃស្ពាន ដែលអាចបញ្ជាបិទបើកត្រឹមតែរយៈ ៣០វិនាទី
បានដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប៕
សូមទស្សនា វីដេអូ ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ yahoo, saint-petersburg