ភ្នំសំពៅ ជារមនីយដ្ឋានធម្មជាតិមួយ ដ៏ស្រស់ត្រកាល ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយ
ផ្លូវជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) នៅស្រុកសំពៅ មានចម្ងាយ ១២គីឡូម៉ែត្រពី ទីក្រុង
បាត់ដំបង ខេត្តបាត់ដំបង។
ភ្នំសំពៅ ជាកន្លែងកំសាន្តមួយដ៏ទាក់ទាញ ដែលមានកំពស់ជាង១០០ម៉ែត្រ ចំណែកឯនៅលើ
កំពូលភ្នំសំពៅវិញ មានប្រាសាទ និង អណ្ដូងធម្មជាតិបី ដែលមានឈ្មោះ ផ្កាស្លា ល្ខោន និង
អសុភក្ដិ។ ភ្នំសំពៅ និង តំបន់ជិតភ្នំសំពៅ ជាកន្លែងមួយដែលពោរពេញ ទៅដោយទេសភាព
ដ៏ស្រស់បំព្រង ជាមួយនឹងខ្យល់អាកាសធម្មជាតិបរិសុទ្ធ និង មានល្អាងភ្នំដ៏ចម្លែកនៅលើភ្នំ។
ជាពិសេស នៅជិតភ្នំសំពៅ ក៏មានភ្នំសំខាន់ៗ មួយចំនួន ជាកន្លែងធម្មជាតិដូចជា ភ្នំទ្រង់មាន់
ភ្នំទ្រង់ទា និង ភ្នំនាងរំសាយសក់។ ភ្នំទាំងនេះ មានទំនាក់ទំនង ជាមួយរឿងព្រេងខ្មែររាជកុល
នាងរំសាយសក់៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia