ភ្ញៀវទេសចរជាច្រើន បាននាំគ្នា ផ្អើលមើលផ្ទះផ្ងារជើងឡើងទៅលើ ដ៏ចម្លែកដែលមានទីតាំង
ស្ថិតនៅក្នុងទីក្រុងបុរាណ Fengjing ក្នុងសង្កាត់ Jinshan ភាគខាងត្បូងនៃទីក្រុង សៀងហៃ។
ផ្ទះផ្ញាជើងឡើងទៅលើដ៏ចម្លែក ពិតជាមានប្រជាប្រិយភាពយ៉ាងខ្លាំងសំរាប់ភ្ញៀវទេសចរដែល
ចង់ឃើញ នូវទស្សនីយភាពប្លែកៗ សូមមកកាន់ទីក្រុងសៀងហៃ។ អ្វីដែលកាន់តែ ចម្លែកជាង
នេះទៅទៀត នៅខាងក្នុងផ្ទះដាំក្បាលចុះនេះ សម្ភារប្រើប្រាស់ទាំងអស់ គឺសុទ្ធតែមានសភាព
ផ្ទុយគ្នា បញ្ច្រាសគ្នា ដូចជាផ្ទះអញ្ចឹងដែរ។
តាមការពិតផ្ទះនេះ គឺជារចនាម៉ូដ និងសាងសងឡើង ដោយគំនិតច្នៃប្រឌិត នូវអ្វីដែលប្លែកៗ
ដើម្បីទទួលបានភាពទាក់ទាញ ពីសំណាក់ភ្ញៀវទេសចរតែប៉ុណ្ណោះ៕
សូមទស្សនា វីដេអូ ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ chinadaily