CamNews

ទេសចរណ៍ 

រូបចម្លាក់យក្សដ៏មហិមា និង ចម្លែកបំផុត មានក្បាលជាមនុស្ស ខ្លួនជាសត្វតោ ល្បីពេញពិភពលោក

Great Sphinx គឺជារូបចម្លាក់នៅផ្ទាំងថ្មីដ៏ធំមហិមាមួយ និង ជាតំបន់ទេសចរណ៍ាប្រវត្តិសាស្រ្តដ៏ ល្បីល្បាញបំផុត នៅលើពិភពលោក ដូចជាប្រាសាទអង្គរវត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជាផង ដែរ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Giza ប្រទេសអេស៊ីប។

រូបចម្លាក់ដ៏អច្ឆរិយនេះ ត្រូវបានកសាងឡើងនៅក្នុង ២៥៣០ មុន គ.ស ដោយស្តេចព្រះនាម pharaoh Khafre គឺជារាជវង្សស្តេចទី៤ បានសោយរាជ្យ ក្នុងឆ្នាំ ២៥៧៥ ដល់ឆ្នាំ ២៤៦៥ មុន គ.ស។ រូបចម្លាក់យក្សដ៏មហិមានេះ ត្រូវបានឆ្លាក់មុខជារូបបុរសម្នាក់ និង មានខ្លួនជាសត្វតោដ៏ កំណាច ដែលមានប្រវែងខ្លួន ៧៣ម៉ែត្រ និង មានកំពស់២០ម៉ែត្រ។

បច្ចុប្បន្ន តំបន់ប្រវត្តិសាស្រ្ត ដ៏ស្រស់ស្អាត និង ទាក់ទាញនេះ​ បានប្រែក្លាយខ្លួនទៅជាតំបន់ ទេសចរណ៍ប្រវត្តិសាស្រ្ត ដ៏មានប្រជាប្រិយភាពបំផុត ដែលនាំយកភ្ញៀវទេសចរជាច្រើនមកពី ជុំវិញ ពិភពលោកមកទស្សនា នៅតំបន់នេះ៕

សូមទស្សនា រូបភាព ខាងក្រោម


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ sacred-destinations

 


Tags: Travel Great Sphinx of Giza