កំពង់ហ្លួង ជាភូមិអណ្តែតទឹក ដែលមានសម្រស់ដ៏ស្រស់ត្រកាល នៅលើទន្លេសាបតែ
មួយគត់ ដែលមានប្រជាជនរស់នៅច្រើនជាង ១០,០០០នាក់ មានទីតំាងស្ថិតនៅក្នុងខេត្ត
ពោធិសាត់។
ប្រជាជនគ្រប់រូប រស់នៅលើទូក ក្នុងភូមិទាំងមូល ប្ដូរទីតាំងទៅតាមកម្រិត នៃទឹកបឹងទន្លេ
សាប។ អ្វីដែលពិសេសនោះ គឺភូមិនេះ ប្រៀបដូចជា ទីក្រុង ដ៏ទំនើបមួយ នៅលើដីដែរ
ដោយសារតែ ភូមិនេះ មានដូចជា៖ ភោជនីយដ្ឋាន សាលារៀន រង្គសាល និង ខារ៉ាអូខេ
ជាដើម។
ភ្ញៀវទេសចរណ៍ ជាតិ និង អន្តរជាតិ ចូលចិត្តមកកំសាន្ត នៅតំបន់នេះ រីករាយជាមួយនឹង
ទស្សនា និងស្វែងយល់ពី ជីវភាព រស់នៅប្រចាំថ្ងៃ របស់ភូមិ ជិះទូកកំសាន្តមើលទិដ្ឋភាព
ក្នុងភូមិ ញុំាអាហារលើទូក និង មើលថ្ងៃលិច៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ដោយ៖ វណ្ណៈ