ដែនជម្រកសត្វព្រៃលំផាត់ គឺជាផ្នែកមួយនៃជម្រកសត្វព្រៃក្នុងខេត្តមណ្ឌលគិរី ដែលជាសម្បត្តិ
ធម្មជាតិដ៏អស្ចារ្យមួយក្នុងប្រទេសកម្ពុជា។ មានទីតាំងនៅភាគខាងជើងឆៀងខាងលិច នៃខេត្ត
មណ្ឌលគិរី និងរតនគិរី។ កន្លែងនេះលាតសន្ធឹងលើផ្ទៃដី ២,២២៥គ.មការេ ជាកន្លែងដែលទាក់
ទាញភ្ញៀវទេសចរ ដោយព្រៃដ៏ស្រស់ស្អាតនិងស្ងប់ស្ងាត់ព័ទ្ធជុំវិញទីនោះ។ វាក៏ជាឋានសួគ៌នៃ
សត្វព្រៃច្រើនប្រភេទ រួមទាំងសត្វដែលជិតផុតពូជផងដែរ។
ជម្រកសត្វព្រៃលំផាត់ មានភ្នំ ព្រៃ និងដីទំនាប។ នេះជាកន្លែងលាយឡំនូវវាលទំនាប ត្រពាំង
និង ប្រឡាយទឹកហូរពី ទន្លេស្រែពក។ វាផ្តល់នូវជម្រកដល់ល្អឥតខ្ចោះ សម្រាប់ថនិកសត្វធំៗ
ជា ច្រើនដូចជា ដំរី ទន្សោង ខ្ទីង ខ្លា និងក្របីព្រៃ ក៏ដូចជា ខ្លាឃ្មុំ សត្វសន្តានគោ ប្រភេទសត្វ
មំសាសី និងពពួកសត្វស្វាជាដើម។
យោងទៅតាមការស្រាវជ្រាវរបស់អង្គការ WWF ក្នុងឆ្នាំ២០០១ ព្រៃនេះ មានសត្វព្រៃធំៗ រាប់
សិបប្រភេទ មានសត្វបក្សីប្រហែល១០០ប្រហែលនៅទីនោះ រួមទាំងបក្សីទឹកផងដែរ។
ក្រៅពីផ្តល់ជម្រកដល់សត្វព្រៃ ជាច្រើន ប្រភេទហើយ កន្លែងនេះក៏ជាជម្រកនៃជនជាតិភាគ
តិចផងដែរ ដែលភាគ ច្រើនជាជនជាតិព្នង។ ពួកគេ ចិញ្ចឹមជីវិត ដោយប្រើប្រាស់ ធនធាន
ធម្មជាតិ យកជ័រឈើ វ័ល្ល ផ្តៅ ស្មៅ និងផលិត ផ្សេងទៀតដែលមាននៅក្នុងព្រៃ។
អ្នកទេសចរដែលមានបំណងចង់ទៅកម្សាន្តនៅលំផាត់គួរទំនាក់ទំនងមគ្គុទ្ទេសក៍អភិរក្សព្រៃ
ឈើនៅ ឧទ្យានជាតិភ្នំព្រឹក។ ពួកគាត់ នឹងបង្ហាញ អ្នកពីតំបន់នោះ ហើយបើសិន ជាអ្នក
ទេសចរចង់ឃើញអ្វីៗបន្ថែមទៀត ពួកគេអាចបោះតង់នៅទីនោះ រហូតដល់ទៅ១សប្តាហ៍។
ធ្វើបែបនេះ អាចផ្តល់ឲ្យ លោកអ្នកនូវពេលវេលាដើម្បីកម្សាន្តរីករាយជាមួយសម្រស់ ពីធម្ម
ជាតិនៃ តំបន់នោះ។ អ្នកទេសចរអាចដើរកម្សាន្តដោយជិះដំរី ដែលផ្តល់ដោយជនជាតិភាគ
តិចព្នង។ ជួលដំរីមួយក្បាល និងហ្មដំរី អ្នកត្រូវចំណាយប្រហែល១៥$-២៥$ ក្នុងមួយថ្ងៃ៕
សូមទស្សនា រូបភាព ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia