CamNews

ទេសចរណ៍ 

ឧទ្យានជាតិក្រោមសមុទ្រដ៏ចម្លែក ស្រស់ស្អាតបំផុត មើលធ្លុះដល់បាតទឹកជម្រៅ ៤០ម៉ែត្រ (មានវីដេអូ)

ឧទ្យានជាតិ Bunaken គឺជាតំបន់កម្សាន្តក្រោមបាតសមុទ្រ ដ៏ប្លែក ស្រស់ស្អាតបំផុត សម្បូរទៅ
ដោយជីវៈចម្រុះពណ៌គ្រប់ប្រភេទ  រស់នៅ  ដែលមានទីតាំងស្ថិតនៅក្នុងប្រទេស  ឥណ្ឌូនេស៊ី។ 

ឧទ្យានជាតិ  Bunaken  ត្រូវបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩១  គ្របដណ្តប់នៅលើផ្ទៃដី ៨៩,០៦៥  
ហិកតា មានជម្រៅ ១,៥៦៦ម៉ែត្រ មានសីតុណ្ហភាព ២៧ ដល់ ២៩អង់ហ្សាសេ  មានទឹកថ្លាដូច
កញ្ចក់ អាចមើលឃើញលើផ្ទៃទឹក  ឆ្លុះទៅក្រោមបាតទឹក  ជម្រៅ ៣៥ ទៅ ៤០ម៉ែត្រ។ នៅក្នុង
ឧទ្យានជាតិក្រោមសមុទ្រនេះ មានប្រភេទជីវមច្រុះជាច្រើនប្រភេទ  ដូចជា  ផ្កាថ្ម  ត្រី  រុក្ខជាតិ 
និងប្រភេទដ៏ចម្លែកៗ ជាច្រើនទៀតរស់នៅទីនេះ។

ជាពិសេស  ឧទ្យានជាតិក្រោមបាតសមុទ្រ  ក៏អាចអនុញ្ញាតឱ្យភ្ញៀវទេសកម្សាន្តអារម្មណ៍ ជា 
មួយនឹងទស្សនីយភាពប្លែកៗ  នៅក្រោមបាតសមុទ្ រ ទៅទស្សនាដោយផ្ទាល់នៅក្រោមបាត 
គយគន់ និងស្វែងយល់ពីជីវិតរស់នៅរបស់ពពួកសត្វ និងរុក្ខជាតិមានជីវិតនៅក្រោមទឹក៕

សូមទស្សនា វីដេអូ ខាងក្រោម


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ sulawesi 




Tags: Travel Bunaken National Park