Tioman គឺជាឈ្មោះកូនកោះដ៏តូចមួយ មានសម្រស់ស្រស់ស្អាត ព័ទ្ធជុំវិញដោយព្រៃឈើពណ៌
បៃតងខៀវស្រងាត់ ដែលមានទីតាំងស្ថិតនៅឈូងសមុទ្រភាគខាងកើត ប្រទេសម៉ាឡេស៊ី។
នៅក្នុងឆ្នាំ១៩៧០ ទស្សាវដ្តី Time Magazine បានជ្រើសរើស និង ចុះផ្សាយថា កោះ Tioman
គឺជាកោះមួយ ក្នុងចំណោមកោះដ៏ស្រស់ស្អាតបំផុត នៅលើពិភពលោក។ កោះ Tioman គឺជា
តំបន់ទេសចរណ៍ធម្មជាតិមួយ ដ៏ស្រស់បំព្រង ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ
ជាច្រើននាក់ មកទស្សនា និង កំសាន្ត ជារៀងរាល់ថ្ងៃ។ ដោយសារតែទីនេះ សម្បូរទៅដោយ
បរិយាកាសធម្មជាតិ ដ៏ប្រណិត ប្លែក ពោរពេញដោយភាពរ៉ូម៉ែនទិច ជាមួយនឹងខ្យល់អាកាស
ដ៏បរិសុទ្ធ អមជាមួយនឹងទេសភាពពណ៌បៃតង និង ទឹកសមុទ្រដ៏ថ្លាឈ្វេងបង្កើតបានជាតំបន់
កំសាន្ត មួយ ដ៏មានប្រជាប្រិយបំផុត នៅប្រទេសម៉ាឡេស៊ី៕
សូមទស្សនា វីដេអូ ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ touropia
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ touropia