កំពង់ឆ្នាំង ជាខេត្តដែលគេស្គាល់ច្បាស់តាមរយៈការធ្វើឆ្នាំងដីដ៏វិចិត្រ។ ប្រជាជនក្នុងខេត្តនេះចូលចិត្តធ្វើឆ្នាំង ថូ និងប្រភេទរបស់របរធ្វើពីសេរ៉ាមិកផ្សេងទៀតអំឡុងពេលក្រោយការច្រូត កាត់រួច។ កន្លែងទស្សនាគួរអោយចាប់អារម្មណ៍បូករួមទាំងភូមិបណ្ដែតទឹកចំនួន ពីរ និងភូមិតូចៗល្បីល្បាញខាងធ្វើឆ្នាំង។
ភាពស្ងប់ស្ងាត់របស់ភូមិអណ្ដូងឫស្សី ជាកន្លែងដែលឆ្នាំងដីក្រហមត្រូវបានធ្វើនៅទីនោះ។
ស្ទើរគ្រប់ផ្ទះទាំងអស់នៅបណ្ដោយភូមិ នេះប្រហែលជា៧គីឡូម៉ែត្រភាគខាងលិចទីរួមខេត្តឆ្លងតាមវាលស្រែដ៏មាន ទេសភាពស្អាតជាមួយស្ករត្នោត ក៏ធ្វើដោយមានឆ្នាំងផងដែរ។ ភាគច្រើនឆ្នាំងមិនមានលាបថ្នាំទេ ប៉ុន្តែត្រូវបានតុបតែងជាមួយការឆ្លាក់ និងការរចនាយ៉ាងផ្ចិតផ្ចង់ មានទាំងធ្វើជាមួយការធាក់ដោយកង់ (របស់តូចៗ) ឬធ្វើជារូបរាងជាមួយឧបករណ៍ឈើធ្ងន់ (ធំ)។ ការមើលការធ្វើឆ្នាំងជាការចាប់អារម្មណ៍ណាស់។
ការជិះទូកជិតៗពីមាត់ទន្លេនាំអ្នកទៅ ភូមិបណ្ដែតទឹកចំនួនពីរ ភូមិកណ្ដាលភាគខាងកើត និង ភូមិចុងកោះនៅភាគពាយព្យ។ ប្រជាជនភាគច្រើននៅទីនេះជាជនជាតិវៀតណាម។ ភូមិនេះអណ្ដែតលើទឹក ពួកគេមានភាពស្រស់ស្អាតដូចអ្វីដែលភូមិដីគោកមានដែរដូចជា ផ្ទះ ហាង កន្លែងលក់ដូរ ហាងសាំង និងក៏មានព្រះវិហារឥស្លាមផងដែរ។
សូមទស្សនា រូបភាព ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia