CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ គូស្នេហ៍ ដ៏ស្រស់ស្អាត ទាក់ទាញ និង រ៉ូមែនទិច ឆ្នេរស្នហ៍

ឆ្នេរ​ស្នេហ៍ ជា​តំបន់ទេសចរណ៍​ធម្មជាតិមួយ​ ដ៏ស្រស់ត្រកាល និង ​គួរអោយ​ចាប់អារម្មណ៍
ដែលមានទីតាំងស្ថិតនៅ  ឃុំ​ដងទង់  ស្រុក​ស្មាច់​មាន​ជ័យ   ចម្ងាយប្រមាណជា ១៧គីឡូ
ម៉ែត្រ ពីទីរួមខេត្តកោះកុង។

ឆ្នេរស្នេហ៍   ជាកន្លែងកំសាន្ត  ដ៏​ពិសេស​បំផុត  សំរាប់គូស្នេហ៍​ជាទី​ស្រលាញ់​ ជាច្រើនលើ
ពិភព មកកំសាន្ត និង បង្កើតនៅអនុស្សាវរីយិ៍​   ដ៏ផ្អែមល្ហែម   ជាមួយនឹង  បរិយាកាស ដ៏
ស្រស់បំព្រង មានឆ្នេរខ្សាច់ ពណ៌ស ដ៏ស្រស់ស្អាត និង ទឹកសមុទ្រដ៏ថ្លាឈ្វេង។

ភ្ញៀវទេសចរណ៍ ជាតិ និង អន្តរជាតិ ចូលចិត្តមកកំសាន្តនៅឆ្នេរស្នេហ៍ រីករាយនឹងជាមួយ
នឹងការហែលទឹក   ដើរកំសាន្តលើឆ្នេរខ្សាច់   ស្រូបយកខ្យល់បរិសុទ្ធ   មើលថ្ងៃលិច  ដេក
ហាលថ្ងៃ និង គយគន់ទេសភាព ដ៏ទាក់ទាញ ក្នុងតំបន់នោះ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ


Tags: Travel Sne Beach