ពិតជាគួរឱ្យភ្ញាក់ផ្អើល ជាមួយនឹងបឹងធម្មជាតិដ៏ស្រស់ស្អាត មានរូបរាងយ៉ាង ចម្លែកបំផុតនៅលើ
ពិភពលោក ដែលមានទីតំាងស្ថិតនៅក្នុងប្រទេសកាណាដា ជិតទីក្រុង Osoyoos ប្រទេសកូឡុំប៊ី។
បឹងធម្មជាតិដ៏ចម្លែកនេះ មានរូបរាងខួង ជាដុំតូចៗ ដែលមើលពីចម្ងាយមានរូបរាងដូចជាអំបែងនំ
គ្រក់នៅក្នុងប្រទេសកម្ពុជា។ មិនត្រឹមតែមានរូបរាងដ៏ចម្លែកនោះទេ បឹងនេះក៏មានផ្ទុកនូវសារធាតុ
ជាច្រើនទៀតដូចជា៖ជាតិដែក ម៉ាញ៉េស្យូម សារធាតុ sulfate កាល់ស្យូម សូឌីយ៉ូម ស្ពាន់ធ័រស៊ុល
ហ្វាត និងមានផ្ទុកទៅដោយសារធាតុរ៉ែ ៨ប្រភេទផ្សេងៗ ទៀត មានសារធាតុប្រាក់ និងទីតាស្យូម
ជាដើម។ល។
បឹងដ៏ស្រស់ស្អាត មានរូបរាងដូចជាទឹកបឹងធម្មតា គឺនៅក្នុងរដូវភ្លៀវធ្លាក់ និង មានរូបរាងដូចជា
អំបែងនំគ្រក់ខ្មែរ នៅក្នុងរដូវក្តៅ ដែលមានប្រវែង ៧០០ម៉ែត្រ និងទទឹងទំហំ ២៥០ម៉ែត្រ៕
សូមទស្សនា វីដេអូ ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ amusingplanet