CamNews

ទេសចរណ៍ 

បឹងកោះរាប់ពាន់ ដ៏ចម្លែក មានបង្កប់សំណង់អគារ បុរាណដ៏អាថ៌កំបាំង នៅក្រោមបាតបឹង

បឹង Qiandao ឬ បឹងចម្លែក មានកោះរាប់ពាន់ គឺតំបន់ទេសចរណ៍មួយ ពោរពេញដោយទេស
ភាព ដ៏ស្រស់បំព្រង ប្លែកភ្នែក និង ស្រស់ស្អាតបំផុតដែលមានទីតាំងស្ថិតនៅតំបន់ Zhejiang
ប្រទេសចិន មានចម្ងាយប្រមាណជា ១៥០គម ពីទីក្រុង Hangzhou។

បឹងកោះរាប់ពាន់ដ៏ចម្លែកនេះ គឺជាបឹងសិប្បនិម្មិត បានបង្កើតឡើង  បន្ទាប់ពី  បានបញ្ចក់ការ
សាងសង់ស្ថានីយ៍អគ្គិសនី (ទំនប់វារីអគ្គិសនី)នៅទន្លេ Xin'an។ នៅក្នុងឆ្នាំ១៩៥៩ ដើម្បីសាង
សង់អាងស្តុកទឹក ទំនប់វារីអគ្គិសនីនេះបានជន់លិចដោយសារតែទឹក នៅតំបន់អាងស្តុកទឹក
មានទំហំចំនួន ៥៧៣គីឡូម៉ែត្រការ៉េ ដែលមានសមត្ថភាពផ្ទុកទឹកបាន  ១៧,៨គីឡូម៉ែត្រគូប
បានធ្វើឱ្យតំបន់នេះ ជន់លិចទាំងស្រុងបង្កើតបានជាបឹងនេះឡើង។ បឹងនេះត្រូវបានគេហៅ
ថា ជាបឹងកោះរាប់ពាន់  ដោយសារតែ  តំបន់បឹងនេះ  គ្រប់ដណ្តប់ដោយ  កោះធំៗ ជាច្រើន
ចំនួន ១,០៧៨ កោះ និង មានកូនកោះតូចជាច្រើនទៀត ដុះនៅលើបឹងនេះ។

ជាពិសេស អ្វីដែលចម្លែកនោះគេឃើញមានសំណង់អគារបុរាណជាច្រើនបានកសាងឡើង
ក្នុងសម័យរាជវង្សថាំង ក្នុងឆ្នាំ (៦១៨-៩០៧) ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម នយោបាយ
និង វប្បធម៌ របស់ចិននាសម័យនោះ បានលិចកប់នៅក្នុងបាតបឹងនេះ  បន្សល់ទុកមកដល់
ពេលបច្ចុប្បន្នកាល   បង្កើតបានជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត   ដ៏មានប្រជាប្រិយបំផុត
នៅលើពិភពលោក៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ uncoveringtheworld


Tags: Travel Qiandao Lake Thousand Island Lake-China