ភ្នំសូកូឡា គឺជាតំបន់ទេសចរណ៌ដ៏មានប្រជាប្រិយភាពបំផុត នៅក្នុងប្រទេសហ្វីលីពីន។ ភ្នំសូកូឡា គឺជាតំបន់ភ្នំមួយដ៏ចម្លែក ដែលមានប្រជុំកូនភ្នំតូចៗ ជាច្រើន ប្រមាណជា ១,២៦៨ ភ្នំ ដុះពេញផ្ទៃដី នៅលើកោះ Bohol។
ភ្នំទាំងនេះ មានកម្ពស់ចាប់ពី ៣០ ទៅដល់ ៥០ម៉ែត្រ ដែលមានស្មៅពណ៌បៃតងខៀវស្រងាត់ដុះ ពី លើ។ ដល់រដូវក្តៅ ស្មៅពណ៌បៃតងដ៏ខៀវស្រងាត់ បានប្រែពីពណ៌បៃតងទៅជាពណ៌ត្នោត ដូចជា ពណ៌សូកូឡា ដូច្នេះហើយ ទើបគេដាក់ឈ្មោះថា ជាភ្នំសូកូឡា៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ touropia