CamNews

ទេសចរណ៍ 

ទឹកធ្លាក់ធម្មជាតិ ដ៏ស្រស់ត្រកាល មានពណ៌បៃតង ខៀវស្រងាត់ (មានវីដេអូ)

ទឹកធ្លាក់ Havasu គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ត្រកាលពោរពេញទៅដោយបរិយាកាស ដ៏ស្រស់បំព្រងត្រជាក់ភ្នែក  ជាមួយនឹងខ្យល់អាកាសបរិសុទ្ធនៅជុំវិញ  បង្កើតបាន ជាតំបន់មួយដ៏
មាន ប្រជា ប្រិយភាពដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក។

តំបន់ទឹកធ្លាក់ Havasu គឺជាកន្លែង  ដ៏ស្រស់ស្អាតបំផុត សម្បូរទៅដោយទេសភាពពណ៌បៃតងព័ទ្ធ
ជុំវិញ  អមជាមួយនឹងទឹកធ្លាក់  ដ៏ទាក់ទាញមានពណ៌ខៀវ និងពណ៌បៃតងធ្លាក់មកនៅក្នុងអាងទឹក
ខាងក្រោម ដែលប្រសើរបំផុត សំរាប់ការហែលទឹកលេងកំសាន្ត។

ទឹកធ្លាក់ Havasu មានកំពស់ពីក្រោមទៅដល់ខាងលើកំពូល កំពស់១៦គីឡូម៉ែត្រដើម្បីដើរទៅទឹក
ធ្លាក់នេះគឺត្រូវដើរឆ្លងកាត់ភូមិតូចមួយ មានឈ្មោះថា Supai ដែលមានចម្ងាយប្រមាណជា ៣គីឡូ
ម៉ែត្រ ពីទឹកធ្លាក់។ភ្ញៀវទេសចរទាំងអស់  ក៏អាចធ្វើដំណើរទៅដល់កំពូលភ្នំ នៃតំបន់ទឹកធា្លក់ តាម រយៈការជិះឧទ្ធម្ភាគចក្រ និងជិះសេះ បានផងដែរ៕

សូមទស្សនា វីដេអូ ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖  abouthavasufalls


Tags: Travel Havasu Falls