CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ត្រកាល ត្រជាក់គ្រប់រដូវ ទឹកជ្រោះ ៧ជាន់

ទឹកជ្រោះ​អូរ​សៀន​ឡៃ​ ឬ ទឹកជ្រោះ៧ជាន់ ជាតំបន់ទេសចរណ៍ធម្មជាតិមួយ ដ៏ស្រស់
បំព្រង គ្របដណ្ដប់​ដោយ ​ព្រៃ​ ត្បូង ​មរកត ព័ទ្ធជុំវិញ​ដោយ​ ភ្នំ  ធម្មជាតិ​ និង សត្វព្រៃ​
ជាច្រើន ដែល​មាន​ទីតាំង​នៅក្នុង ​ខេត្តរតនគិរី​។

ទឹកជ្រោះ​អូរ​សៀន​ឡៃ​ ត្រូវបាន​រកឃើញ​នៅ​ស្រុក​លំផាត់ មាន​ចម្ងាយ​ ៣០​គីឡូម៉ែត្រ
​ពីទីរួម​ខេត្ត ​រតនគិរី​។ ទឹកធ្លាក់​ មាន​ចំនួន ​ ៧​ជាន់ មាន​ទេសភាពដ៏​ស្រស់ស្អាត​ ដែល
ស្ថិត​​នៅ​កណ្ដល​ ព្រៃ​ត្រូ​ពិក ជាកន្លែងបែបធម្មជាតិមួយ ដ៏ទាក់ទាញបំផុត សំរាប់ភ្ញៀវ
ទេសចរណ៍ជាតិ និង អន្តរជាតិ មកកំសាន្ត។​

​ភ្ញៀវទេសចរណ៍ជាច្រើន ចូលចិត្តមកកំសាន្តនៅ តំបន់ទឹកជ្រោះនេះ  រីករាយជាមួយ
នឹងការហែលទឹក ស្រូបយកខ្យល់អាកាសបរិសុទ្ធ សំរាក ទទួលទានអាហារ គយគន់
ទេសភាព និង ថតរូប៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ


Tags: Travel 7 levels waterfall