CamNews

ព័ត៌មានជាតិ 

ក្រុមហ៊ុន អឹមប៊ីអេស របស់លោកឧកញ៉ា ទ្រីភាព បដិសេធ ការបាញ់ គំរាមប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហាដីធ្លី

ពោធិ៍សាត់ៈ ក្រុមហ៊ុន  អឹមប៊ីអេស របស់លោកឧកញ៉ាទ្រីភាព បានច្រានចោលនូវព័ត៌មាន
នានា ដែលថា សន្តិសុខ របស់ក្រុមហ៊ុន  បានបាញ់ គំរាមប្រជាពលរដ្ឋ កាលពីយប់ ថ្ងៃទី១៦
ខែមីនា   ឆ្នាំ២០១៣  នៅឃុំថ្មដា  ស្រុកវាលវែង  ខេត្តពោធិ៍សាត់ ទាក់ទិន  នឹងបញ្ហា  គំរាម
កំហែងប្រជាពលរដ្ឋរឿងដីធ្លី។ ជាមួយគ្នានោះដែរ  ក្រុមហ៊ុន ក៏បានឲ្យដឹង ថា ក្រុមហ៊ុនគ្មាន
ទំនាស់  ជាមួយប្រជាពលរដ្ឋ  នៅឃុំថ្មដា  ទៀតទេ    ព្រោះក្រុមហ៊ុន     បានអនុវត្តន៍គោល
នយោបាយ របស់រាជរដ្ឋាភិបាល ស្តីពីសកម្មភាពថ្មី  គោលនយោបាយចាស់ លើសកម្មភាព
ដីធ្លី ដោយឲ្យក្រុមយុវជនស្ម័គ្រចិត្តបានចុះវាស់វែងដី ជូនប្រជាពលរដ្ឋនៅតំបន់នោះ ជិត៨០
គ្រួសារ មានផ្ទៃដីប្រហាក់ ប្រហែល១០០ហិកតា រួច ស្រេចទៅហើយ ពីផ្ទៃដី របស់ក្រុមហ៊ុន ដែលទទួលបានសម្បទានសេដ្ឋកិច្ចកាលពីកន្លងមកចំនួន ២ពាន់ហិកត។

បុគ្គលិកក្រុមហ៊ុន អឹមប៊ីអេស បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី១៩ ខែមីនា
នេះថា គ្មានបុគ្គលិក   ក្រុមហ៊ុនណាម្នាក់ បានបាញ់នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣ នៅ
ឃុំថ្មដា ស្រុកវាលវែងនោះទេ។

យោងតាមបុគ្គលិកក្រុមហ៊ុន បានឲ្យដឹង  ដោយដកស្រង់របាយការណ៍នគរបាល ស្រុកវាល
វែងថា នៅយប់កើត ហេតុវេលាម៉ោងជាង ៨ ថ្ងៃទី១៦ ខែមីនា ជនសង្ស័យ៤នាក់ បានជិះម៉ូតូ
២គ្រឿង បានបាញ់ឡើងលើចំនួន ៨ គ្រាប់ នៅចំណុចផ្លូវ  ចូលភ្លុកដំរី  ភូមិឯកភាព  ឃុំថ្មដា
ស្រុកវាលវែង   ខេត្តពោធិ៍សាត់។ ការបាញ់នោះ   មិនទាន់ដឹង    អំពីគោលបំណង  នោះទេ
សមត្ថកិច្ចបន្តស្រាវជ្រាវ។

បុគ្គលិករូបនេះបន្តថា ក្រុមហ៊ុនអឹមប៊ីអេស របស់លោកឧកញ៉ាទ្រីភាព គ្មានការជាប់ពាក់ព័ន្ធ
ណាមួយ ជាមួយរឿង វិវាទដីធ្លីនៅទីនោះទេ ហើយក៏គ្មានទំនាស់ដីធ្លីជាមួយប្រជាជនដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល