ប្រសិនបើអ្នកចូលចិត្តវត្ថុដ៏ចម្លែក និង ចង់ឃើញវត្ថុចម្លែកនោះ សូមធ្វើដំណើរមករដ្ឋ Ohio សហរដ្ឋ
អាមេរិកលោកអ្នកនឹងអគារយក្សដ៏ធំជាងគេនៅលើពិភពលោកមានរាងជាកន្រ្តកយួរដៃដ៏ធំមហិមា
លម្អដោយសួនច្បារដ៏ស្រស់ស្អាត ព័ទ្ធជុំវិញ។
អគារកន្រ្តកយក្សដ៏មហិមានេះ ត្រូវបានរចនានិងសាងសង់ឡើងមានរាងជាកន្រ្តកយួរដៃមួយយ៉ាង
ស្រស់ស្អាត និងទាក់ទាញបំផុត មានពណ៌លឿងជាមួយនឹងដៃយួរពីរនៅខាងពិតជាដូចជារូបភាព
កន្រ្តកយួរដៃ ពិតៗ នៅក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក។ អគារយក្សដ៏ចម្លែកនេះ ត្រូវបានសាងសង់
រួចរាល់នៅក្នុងខែធ្នូ ឆ្នាំ១៩៩៧ នឹងបានក្លាយទៅជាតំបន់ទេសចរណ៍ដ៏ចម្លែក និងមានប្រជាប្រិយ
ដែលបាននាំភ្ញៀវទេសចរ ជាច្រើននាក់ មកទស្សនា អគារយក្សដ៏មហិមានេះ ជារៀងរាល់ឆ្នាំ៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homedit