កុមារកម្ពុជា ដែលបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៩ នឹងបានស្គាល់ទីតាំងភូមិសាស្រ្តនេះយ៉ាង
ច្បាស់ គឺទឹកជ្រោះល្បាក់ខោន ស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា។ ពួកគេដឹងថា នេះគឺជាតំ
បន់មួយ ដែលទន្លេមេគង្គ ហូរឆ្លងកាត់ចុះមក មានកំពស់ ២៦ម៉ែត្រ ចេញពីខ្ពង់រាបជាប់ព្រំដែន
ប្រទេសកម្ពុជា និង សាធារណរដ្ឋឡាវ។ តែទោះបីជាយ៉ាងណា ក៏ដោយ ក៏មនុស្សភាគច្រើន
ប្រហែលជាមិនសូវបាន ទៅទស្សនានៅតំបន់នោះទេ។
នៅក្នុងរដូវភ្លៀងនៅពេលដែលទឹកទន្លេ ចាប់ផ្តើមឡើងពេញប្រៀបមាត់ច្រាំងដោយទំហំទឹកធំ
និង ល្បឿនកាន់តែខ្លាំងនោះ បានបង្កើតឲ្យមានទស្សនីយភាព កាន់តែស្រស់ស្អាត គួរជាទី
គយគន់ជា មួយផ្សែងអ័ព្វ ដែលបានផុសចេញពី ទឹកដែលកំពុងធ្លាក់។ ចំណែកឯនៅក្នុងរដូវ
ប្រាំងវិញ ទឹកក៏ចាប់ ផ្តើមចុះស្រក បាននាំឲ្យទីនេះ លេចចេញនូវ ទេសភាពល្អត្រកាល ប្រែ
ក្លាយជាវាល ដែលរំលេច ដោយថ្មពណ៌ក្រហម ខ្មៅ និងស ។ តែភ្ញៀវទេសចរដែលបានទៅ
លេងនៅទីនោះ ក៏ត្រូវប្រយ័ត្ន នឹងដុំថ្មស្រួចៗរដិបរដុបដែលនៅទីនោះផងដែរ។
ចំណែកលោក កាំ ពួយបាននិយាយថា ខាងពីមុនទីនេះពុំសូវមានភ្ញៀវទេសចរមកទស្សនាទេ
ពីព្រោះការធ្វើដំណើរតាមទូកបានជូបការលំបាកដោយត្រូវប្រឈមមុខ នឹងគ្រោះថ្នាក់ ដោយ
សារបុក នឹងរបាំងថ្មធំៗដែលនៅក្នុងទន្លេ។
ដូចគ្នានេះដែរ អ្នកស្រុករស់នៅតំបន់នេះបាននិយាយថា ភ្ញៀវទេសចរ មិនហ៊ានជិះទូកមកទី
នេះទេ ព្រោះខ្លាចបុកនឹងរបាំងថ្ម និង ខ្លាចទឹកដែលមានល្បឿនខ្លាំង នៅទីនេះកួចយកទៅ
ហើយមាន តែអ្នកដែលរស់នៅទីនេះដែលដឹងពីល្បឿនទឹក និងស្ថានភាពផ្លូវទឹកច្បាស់ ដែល
អាចធ្វើ ដំណើរមកទីនេះបាន។
នៅពេលថ្មីៗនេះ ក៏មានក្រុមទេសចរ បានចាប់ផ្តើមធ្វើដំណើរ មកកំសាន្តទៅរមណីដ្ឋាន ទឹក
ធ្លាក់ ល្បាក់ខោននេះដែរ ហើយពួកគេមួយចំនួនជាភ្ញៀវទេសចរ ហើយបានស្លៀកសំលៀក
បំពាក់ ការពារសុវត្ថិភាពនៅពេលដែលពួកគេធ្វើដំណើរតាមទូកមកទស្សនានៅទីនោះ។
លោកកាំ ពួយ បាននិយាយបន្តទៀតថា " ទោះបីជាយ៉ាងណាក៏ដោយ ពួកគេហាក់ដូចជា
ពេញចិត្ត នឹងការធ្វើដំណើរថ្មើជើងនៅជុំវិញបរិវេណ ទឹកធ្លាក់ ជាងការធ្វើដំណើរដោយទូក។
ពីព្រោះថា នៅ រដូវប្រាំង ទឹកចាប់ផ្តើមស្រក ហើយកំលាំង ទឹកខ្សោយ ។ ចំណែកនៅរដូវ
វស្សាវិញទឹកមានទំហំធំទឹកកូចមានល្បឿនខ្លាំងនិងហូរលឿនដែលនាំឲទូកពិបាកឆ្លងកាត់។
" ហើយគាត់បន្តទៀតថា "នៅរដូវណាក៏ដោយ ក៏ធ្លាក់នៅទីនេះ ប្រកបដោយសភាពគ្រោះ
ថ្នាក់ជានិច្ច" ។
អ៊ុំកាំ ពួយបានរស់នៅក្នុងភូមិ អន្លុងស្វាយ ឃុំព្រះរុំកិល ស្រុកថាឡាបូរិវ៉ាត់ ខេត្តស្ទឹងត្រែង។
គាត់ បាននិយាយថា ទីនេះសម្បូរត្រីខ្លាំងណាស់ នៅពេលទឹកធ្លាក់។ ទឹកធ្លាក់ល្បាក់ខោន
ឬទឹកធ្លាក់សុភមិត្រ គឺជាតំបន់មួយដែលទឹកទន្លេមេគង្គហូរឆ្លងកាត់ ហើយស្ថិត នៅក្នុងឃុំ
ព្រះរំកិល ស្រុកថាឡាបូរិវ៉ាត់ ខេត្តស្ទឹងត្រែង និងស្ថិតក្នុងភូមិ កំពង់ស្រឡៅ ស្រុកឆែប ខេត្ត
ព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា៕
សូមទស្សនា រូបភាព ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia