ទីក្រុង Damascus គឺជារាជធានីមួយដ៏ស្រស់ស្អាត របស់ប្រទេសស៊ីរី ដែលជារាជធានីដ៏
ចំណាស់មួយ នៅក្នុងពិភពលោក។ រាជធានីនេះ មានប្រជាពលរដ្ឋរស់នៅ ប្រមាណជា
ជាង ៤លាននាក់ ហើយទីក្រុងនេះ គឺជារាជធានីមួយដ៏ចង្អៀតសម្បូរទៅដោយប្រជាពល
ដែលត្រូវបានគេជឿជាក់ថា រាជធានីនេះ មានអាយុកាល ១២,០០០ ឆ្នាំកន្លងទៅហើយ
ដែលមនុស្សជាតិទើបតែ ចេញពី ឬ ឆ្លងផុតពីយុគសម័យថ្ម។
ទីក្រុង Plovdiv គឺជាទីធំជាងគេទី២ នៅក្នុងប៉ូការី បន្ទាប់ពីរាជធានី Sofia។ ទីក្រុង Plovdiv
ជាទីក្រុងបុរាណមួយ ដ៏ស្រស់ត្រកាល និង កេ្តរិ៍ឈ្មោះដ៏ល្បីល្បាញបំផុត ដែលមានមនុស្ស
រស់នៅយ៉ាងហោចណាស់ ៤,០០០ឆ្នាំ ម.គ។ អ្នកខ្លះទៀត ជឿថា អាចមានមនុស្សរស់នៅ
ដល់ ៦,០០០ឆ្នាំ ម.គ។ ទីក្រុងបុរាណ ដ៏ទាក់ទាញមួយនេះ ពោរពេញទៅដោយទេសភាព
ដ៏ស្រស់ស្អាត ជាមួយនឹង វត្ថុបុរាណ និង សំណង់អគារ ដ៏ច្រើននៅទីនេះ។
ទីក្រុង Beirut ទីក្រុងនេះត្រូវបានកសាងឡើងថ្មី មានអាយុកាល យ៉ាងតិចណាស់រយៈ
ពេល ៥,០០០ឆ្នាំ។ តាមពិតទីក្រុងបុរាណ មានអាយុកាលជាង ២០,០០០ឆ្នាំមកហើយ
ដែលជារាជធានីដ៏ចំណាស់មួយនៅលើផែនដី៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ momtastic