CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ ដ៏អច្ឆរិយ ឆ្លាក់មុខ ប្រធានាធិបតី លើកំពូលភ្នំ

ភ្នំ Rushmore គឺជាឧទ្យានជាតិ មួយដ៏ស្រស់ស្អាត បំផុត ដែលមានរូងភ្នំ និង រូបចម្លាក់ក្បាល
មនុស្សដ៏ធំបួន    ដែលមានទីតាំងស្ថិតនៅជិតទីក្រុង   Keystone នៃតំបន់ Dakota ខាងត្បូង
ប្រទេសអាមេរិក។

ឧទ្យានជាតិ ដ៏មានប្រជាប្រិយនេះ ត្រូវគេឆ្លាក់មុខប្រធានាធិបតីអាមេរិក ចំនួន ៤រូប នៅលើ
កំពូលភ្នំ ដែលមានមុខទំហំប្រវែង ១៨ម៉ែត្រ។ ប្រធានាធិបតីទី១ មានឈ្មោះលោក George
Washington  (ឆ្នាំ១៧៣២ ដល់ ឆ្នាំ១៧៩៩)    ទី២ លោកប្រធានាធិបតី  Thomas Jefferson
(ឆ្នាំ១៧៤៣ ដល់ ឆ្នាំ១៨២៦)   ទី៣ លោកប្រធានាធិបតី   Theodore Roosevelt (ឆ្នាំ១៨៥៨
ដល់ ឆ្នាំ១៩១៩) និងទី៤ លោកប្រធានាធិបតី Abraham Lincoln (ឆ្នាំ១៨០៩ ដល់ឆ្នាំ១៨៦៥)
ដើម្បីជាការរំលឹក និង ឱ្យប្រជាពលរដ្ឋអាមេរិក និង ពិភពលោកទាំងមូលបានស្គាល់។

ចម្លាក់មុខប្រធានាធិបតី  ទាំង ៤រូបនេះ  ត្រូវបានកសាងឡើង   គ្របដណ្តប់លើផ្ទៃភ្នំ ចំនួន
៥,១៧គីឡូម៉ែត្រការ៉េ និង មានកំពស់ ១,៧៤៥ម៉ែត្រ ខ្ពស់ជាងកម្រិតទឹកសមុទ្រ។

បច្ចុប្បន្នឧទ្យានជាតិ Rushmoreបានប្រែក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តធម្មជាតិ
ដ៏ល្បីល្បាញ នៅលើពិភពលោកដែលទទួលបានការទាក់ទាញ និង  មានភ្ញៀវទេសចរមក
កំសាន្ត ជារៀងរាល់ថ្ងៃ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ travelsd


Tags: Travel mount-rushmore-national-memorial