CamNews

ព័ត៌មានវីដេអូ 

វីដេអូ អាល្អិតគួរឲ្យស្រលាញ់ពីរនាក់ រាំសម្តែងតាមបទ "Lazy Song" កំប្លែងគួរឲ្យចង់សើច

ក្មេងប្រុសពីរនាក់ មានមើលទៅហាក់ដូចជាកូនភ្លោះនឹងគ្នា និងមានអាយុទើបតែ ៣ឆ្នាំ បានរួមគ្នា
ថតវីដេអូមួយ បង្ហោះតាម Youtube ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកលេង
អ៊ីនធឺណេត។

អ្វីដែលធ្វើឲ្យពួកគេចាប់អារម្មណ៍នៅពេលនេះ គឺដោយសារតែ ក្មេងប្រុសគួរឲ្យស្រលាញ់ទាំងពីរ
នាក់នេះ បាននាំគ្នាច្រៀង និងសម្តែងតាមបទចម្រៀងវីដេអូ ដែលមានកាយវីការកំប្លែងមួយមាន
ចំណងជើងថា "Lazy Song" របស់ Bruno Mars។

ដោយភាពក្រមេចក្រមើម និងធ្វើត្រាប់តាមប្រហែលនឹងកាយវិការដើមរបស់បទចម្រៀងនោះ
វីដេអូរបស់ពួកគេ ទទួលបានការចាប់អារម្មណ៍ចុចទស្សនាច្រើន ជាមួយនឹងពាក្យសរសើរជា
ច្រើនផងដែរ។ សូមទស្សនាវីដេអូ កាយវិការគួរឲ្យស្រលាញ់ និងចង់សើច ក្នុងវីដេអូខាងក្រោម
នេះទាំងអស់គ្នាណា ៖

ដោយ៖ សិលា
វីដេអូ៖ Youtube


Tags: Jeremy e Justin,  Bruno Mars Lazy Song,  video news