ឆ្នេរកោះប៉ែន ត្រូវបានចាត់ទុកថាជាសួនកម្សាន្ត និង ជាឆ្នេរមួយ ដែលគេពេញនិយមនៅក្នុង
ខេត្តកំពង់ចាមនេះ។ ឆ្នេរកោះប៉ែនមានទីតាំងនៅពាក់កណ្តាលផ្លូវពីកំពង់ចាមទៅស្រុកកំពង់
សៀម។ ស្ថិតនៅចម្ងាយ ប្រហែល ២គម ពីទីរួមខេត្ត។
អ្នកអាចទៅដល់ខេត្តកំពង់ចាមពី រាជធានីភ្នំពេញ។ ផ្លូវជាតិ ពីភ្នំពេញទៅកំពង់ចាម គឺជាផ្លូវ
មួយដ៏ល្អក្នុងចំណោម ផ្លូវល្អៗ ដទៃទៀត នៅក្នុងប្រទេសកម្ពុជា។ ការធ្វើដំណើរ មានភាព
ស្រស់ស្រាយ អ្នកនឹងប្រាកដជាទទួលបាននូវ ភាពស្រស់ថា្ល ពីទេសភាពដ៏ស្រស់បំព្រង។
អ្នកអាចធ្វើដំណើរដោយរថយន្តទេសចរណ៍ធំៗ ដែលធ្វើដំណើរ តាមផ្លូវនេះជាប្រចាំ។ ឬក៏
អ្នកអាចប្រើប្រាស់ឡានឬម៉ូតូដើម្បីធ្វើដំណើរទៅទីនោះក៏បាន។ ឆ្នេរកោះប៉ែនក្នុងខេត្តកំពង់
ចាមនេះគឺជាកន្លែងកម្សាន្តដែលអ្នកត្រូវតែទៅព្រោះវាមានឆ្នេរដ៏ស្រស់ស្អាត និងសកម្មភាព
កម្សាន្តសប្បាយៗ និង កីឡាលើទឹកដែលគេពេញនិយមផងដែរ៕
សូមទស្សនា រូបភាព ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia