CamNews

ទេសចរណ៍ 

ទស្សនីយភាពដ៏អស្ចារ្យ ឋានសួគ៌នៃអាងហែលលើអាកាស ខ្ពស់កប់ពពក ដ៏ទាក់ទាញ អូគួរ៉ា

អូគួរ៉ា គឺជាឈ្មោះសណ្ឋាគារដ៏ប្រណិតមួយ ដែលមានអគារខ្ពស់កប់ពពក ពោរពេញទៅដោយ
បរិយាកាស រ៉ូម៉ែនទិច ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។

សណ្ឋាគារអូគួរ៉ាដ៏ស្រស់ស្អាតនេះ  ជាឈ្មោះដ៏ល្បីមួយ  នៅក្នុងប្រទេសជប៉ុន  ដែលបានបើក
សាខាមួយទៀតនៅក្នុងប្រទេសថៃ។ សណ្ឋាគារនេះ សាងសងឡើងមានកំពស់ខ្ពស់កប់ពពក
និងសម្បូរដោយខ្យល់អាកាសបរិសុទ្ធ នៅលើអាកាសមានដូចជា៖ អាងហែលទឹកលើអាកាស
និង ភោជនីយដ្ឋានលើអាកាស ដ៏អស្ចារ្យ  ធ្វើឱ្យអ្នកមានអារម្មណ៍  ដូចជាកំពុងតែអណ្តែតខ្លួន
ហោះហើរនៅលើអាកាស។

ជាពិសេស   ធ្វើឱ្យអ្នកមានអារម្មណ៍ប្លែក  រីករាយជាមួយនឹង ឋានសួគ៌ អាងហែលទឹកនៅលើ
អាកាស  ក្រេបរសជាតិជាមួយនឹងអាហារបែបជប៉ុន  ដ៏មានឱជារស  គយគន់ទេសភាពជុំវិញ
ទីក្រុង ដ៏ស្រស់ត្រកាល៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ
ប្រភព៖ booking


Tags: Travel The Okura Prestige Bangkok