កាលពីព្រឹកមិញនេះ មានវីដេអូមួយដែលត្រូវបានអ្នកលេងហ្វេសប៊ុកម្នាក់បង្ហោះឡើង ហើយក៏
ទទួលបានការចាប់អារម្មណ៍ចូលទស្សនា និងផ្តល់ជា Comments ច្រើនគួរសមផងដែរ។
នៅក្នុងវីដេអូនោះ បាននិយាយអំពីម្តាយវ័យក្មេងម្នាក់ បានធ្វើការវាយតប់ទៅលើកូនរបស់ខ្លួន។
ការវាយតប់នោះ មិនដឹងជាមកពីមូលហេតុអ្វីឡើយ ដោយខាងម្តាយម្នាក់នេះ
ហាក់ដូចជាមានការខឹងសម្បារទៅលើកូនម្នាក់នោះយ៉ាងខ្លាំង។ នាងបានធ្វើការវាយសន្ធាប់
ទៅលើក្បាលកូនរបស់នាង បោចសក់អុកទៅនឹងជញ្ជាំង វាយពោះ ឡើងជង្គង់ ប្រើស្ទើរតែ
គ្រាប់ស្នៀតតែម្តង។ អ្វីដែលអស្ចារ្យនោះ នៅត្រង់ឈុតចុងក្រោយនៃវីដេអូនេះ នារីជាម្តាយ
បានបញ្ជាឲ្យខាងកូនប្រុស លុតជង្គង់ សំពះក្រាបដល់ឥដ្ឋ ហើយយកជើងធាក់កញ្ចឹង ក ថែម
ទៀតផង។
មានអ្នកលេងហ្វេសប៊ុកជាច្រើនបានចូលផ្តល់ជា Comments ដោយមានអ្នកខ្លះសម្តែងការហួស
ចិត្តទៅលើស្រីម្នាក់នេះ មិនគួរធ្វើដូច្នេះ, អ្នកខ្លះបានតិះដៀល ប្រុសនោះថា ថោកដែលបណ្តោយ
ឲ្យស្រីវាយដូច្នេះ, អ្នកខ្លះទៀត និយាយថា ជាការវាយពីមនុស្សស្រីប្រដៅ ខ្ទើយ, ហើយក៏មាន
អ្នកខ្លះមានយោបល់ថា ជាការវាយប្រដៅពីសំណាក់បងស្រី ទៅលើប្អូនប្រុស.... ជាដើម។
សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖
ដោយ៖ សិលា
ប្រភព៖ ហ្វេសប៊ុក