ពិធីបុណ្យ Yi Peng ឬពិធិបុណ្យបង្ហោះគោមអណ្តែតលើអាកាស គឺជាបុណ្យប្រពៃណីរបស់
ប្រជាពលរដ្ឋថៃ ដែលប្រព្រឹត្តនៅក្នុងទីក្រុងឈៀងម៉ៃ ប្រទេសថៃ។ ពិធីត្រូវបានគេប្រារព្ធ
ឡើងដើម្បីបួងសួងសុំសេចក្តីសុខ សំណាងល្អ ដោយធ្វើពិធីបង្ហោះគោមទៅលើអាកាស។
មានប្រជាពលរដ្ឋមកពីគ្រប់ទិសទី ទាំងជនជាតិថៃ និង បរទេស បានប្រមូលផ្តុំគ្នាមកកាន់
ទីក្រុងឈៀងម៉ៃ ប្រទេសថៃ ដើម្បីចូលរួមពិធីបុណ្យបង្ហោះគោមដ៏អស្ចារ្យនេះ ជារៀងរាល់
ឆ្នាំ។ ពិធីបុណ្យ Yi Peng ត្រូវបានបែងចែកជាពីរ ទី១៖ ពិធីបុណ្យ Yi Peng ប្រពៃណីថៃ
ប្រារព្ធឡើង សម្រាប់ប្រជាពលរដ្ឋថៃមានរយៈពេល ២ ទៅ ៣សប្តាហ៍។ ទី២៖ ពិធីបុណ្យ
Lantern ប្រារព្ធឡើងសម្រាប់ភ្ញៀវទេសចរបរទេស មានរយៈពេល ១សប្តាហ៍ បន្ទាប់ពីពិធី
បុណ្យ Yi Peng ដែលមានតម្លៃបុត្រថ្លៃ ១,០០០ ដុល្លារ សម្រាប់ការចូលរួម កន្លែងអង្គុយ
និងអាហារពេលល្ងាច៕
សូមទស្សនា វីដេអូ ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ festivalasia